នារី​គេង​បែបនេះ នឹង​ចាស់​មុន​អាយុ​១០​ឆ្នាំ​

511
ចែករម្លែក

​នៅពេលដែល​អ្នក​គេង​មិន​ប្រយ័ត្ន នោះ​វា​នឹងធ្វើ​ឲ្យ​អ្នក​ចាស់​មុន​អាយុ​ដោយ​មិន ដឹងខ្លួន​។ ដូចនេះ​ខាងក្រោម​នេះ យើងខ្ញុំ​នឹ​បង្ហាញ​អ្នក​ពី​របៀប​នៃ​ការ​គេង​ដែល​អាចធ្វើ ឲ្យ​អ្នក​ចាស់​។ តើ​មាន​អ្វី​ខ្លះទៅ​?

​អ្នក​មិនគួរ​ខឹង​មុន​គេង​ទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​បេះដូង​អ្នក​លោត​ញាប់​ថែមទាំង​មិនអាច ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល​ទៀតផង​។ ម្យ៉ាងទៀត​អ្នក​មិនគួរ​ញ៉ាំ​ឆ្អែត​ពេក​មុន​គេង​ទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​ក្រពះ​អ្នក​ដំណើរការ​ញាប់​ជាង​មុន ជា​ហេតុដែល​អាចធ្វើ​ឲ្យ​អ្នក ពិបាក​ចូល​គេង​។ ជាងនេះទៅទៀត អ្នក​មិនគួរ​គេង​ទល់មុខ​គ្នា​ទេ ព្រោះ​វា​អាចធ្វើ​ឲ្យ ខួរក្បាល​អ្នក​មិនអាច​ស្រូបយក​អុកស៊ីសែន ដោយ​ស្រូប​តែ​ជាតិពុល នោះ​អ្នក​នឹងមិន អាច​គេង​លក់​ស្រួល​ទេ​។ ជាពិសេស អ្នក​មិនគួរ​ប្រញាប់​ចូល​គេង ហើយ​មិន​លុប​ម្សៅ លើ​មុខ​ចេញ​ទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​ស្បែក​មុខ​អ្នក​ឆាប់​ចាស់​ជាខ្លាំង​។

ការមើល​ទូរទស្សន៍​ហើយ​គេង នឹង​អាចធ្វើ​ឲ្យ​អ្នក​ឆាប់​ចាស់​ដូចគ្នា​។ ជាងនេះទៅទៀត អ្នក​មិនគួរ​ប្រើ​ដៃ​ធ្វើ​ខ្នើយ ហើយ​យក​ខ្នើយ​គ្រប​មុខ​ដើម្បី​គេង​ទេ​ព្រោះ​វា​សុទ្ធតែ​អាច​ប៉ះ ពាល់​ទាំងអស់​៕ ដោយៈ health.com.kh