នារី​ចិន​ម្នាក់​បាន​លោត​ពីលើ​អគារ​ខុន​ដូរជាន់​ទី​១២​ស្លាប់ មិនទាន់ដឹងមូលហេតុ

422
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​នារី​ជនជាតិ​ចិន​ម្នា​ក់បាន​ដេកស្លាប់​ផ្កាប់មុខ​នៅខាងមុខ​អគារ​ខុន​ដូ ​បន្ទាប់​ពីបាន​លោត​ពីលើ​អគារ​ជាន់​ទី​១២​​ កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១៤​ខែ​វិឆ្ឆិកា​ឆ្នាំ​២០១៩​ ស្ថិត​តាម​បណ្ដា​យ​ផ្លូវ​ច្រកចូល​ស្ពាន​ហង្ស​កោះ​ពេជ្រ​ ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​។​សព​នារី​រងគ្រោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​តាម​ប្រភពពី​សន្តិសុខ​ម្នាក់​បានឱ្យដឹងថា​ មុនពេល​កើតហេតុ​ នារី​រងគ្រោះ​បានមក​ស្នាក់នៅ​បន្ទប់​ខុន​ដូជាន់​ទី​១២​ជាមួយ​បុរស​ជា​ជន​ជាតិចិន​ពីរ​នាក់​ទៀត​។​នៅ​យប់កើតហេតុ ​មិនដឹង​ជាមាន​រឿង​អ្វី​នឹង​គ្នា​ ស្រាប់តែ​នារីរ​នោះបាន​លោត​ពី​ជាន់​ទី​១២​ទម្លាក់​មក​ខាងក្រោម​បណ្ដាលឱ្យ​បែកក្បាល​ស្លាប់​។​មួយសន្ទុះ​ស្រាប់តែ​ឃើញ​ជនជាតិ​២​នាក់​នោះបាន​ចុះមក​ខាងក្រោម​បម្រុង​គេចខ្លួន ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់ ​ចំណែក​ម្នាក់ទៀត​រត់គេច​ខ្លួន​បាត់​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​មក​ធ្វើ​កោសល្យ​វិ​ច័យ ​រួច​ដឹក​សព​មក​កម្ក​ល់​ទុក​នៅ​វត្ត​ស្ទឹងមានជ័យ​រង់ចាំ​ទាក់ទង​រក​សាច់ញាតិ​។​ដោយឡែក​បុរស​ជា​ជន​ជាតិចិន​ម្នាក់​ដែល​សមត្ថកិច្ច​ឃាត់​ នាំខ្លួន​មក​ប៉ុស្តិ៍​ទន្លេបាសាក់​ដើម្បី​សាកសួរ​បន្ត​៕S/​Ha