នារី​ញ៉ាំ​អាហារ​នេះ ឱ្យ​ច្រើន​អាយុ​៥០​ឆ្នាំ​នឹងមាន​ស្បែក​មុខ​ត្រឹម ២៥​ឆ្នាំ​តែប៉ុណ្ណោះ​

473
ចែករម្លែក
  • 1
    Share

​អត្ថបទ​ខាងក្រោម​នេះ នឹង បង្ហាញ​អ្នក​ពី​អាហារ​ដែល​អាចធ្វើឱ្យ ស្បែក​មុខ​អ្នក​កាន់តែ​ក្មេង និង​ស្អាត​។ តើ​មាន​អ្វី​ខ្លះទៅ​?
​ ​
​អ្នក​គួរតែ​ពិសា​ត្រី​ឱ្យបាន ច្រើន ព្រោះ​ក្នុងនោះ​មាន​ប្រូតេអ៊ីន ខ្ពស់​ធ្វើឱ្យ​ស្បែក​អ្នក​មិន​ងាយ​ជ្រួញ ឡើយ ។​

​ត្រឡាច​ក៏​អ្នក​គួរតែ​បរិភោគ ឱ្យបាន​ច្រើន​ដែរ ព្រោះ​ក្នុងនោះ សម្បូរ​ទៅដោយ​វីតាមីន​សេ និង​សារ ធាតុ​ដទៃទៀត ដែល​អាចជួយ​ការពារ ស្បែក​អ្នក​ឱ្យ​ក្មេង​ជានិច្ច មិន​ងាយ ចាស់​ឡើយ ។​
​ ​
ខ្ទឹមក្រហម​ក៏​អ្នក​គួរតែ​ញ៉ាំ ច្រើន​ដែរ ព្រោះ​វា​មិន​ត្រឹមតែ​អាច ជួយ​ធ្វើឱ្យ​ស្បែក​អ្នក​ស្អាត​ទេ ថែមទាំង អាចជួយ​បញ្ចុះ​កាឡូរី​ក្នុង​រាងកាយ អ្នក​ទៀតផង ។​
​ ​
តៅហ៊ូ ក៏មាន​ផ្ទុក​ប្រូតេអ៊ីន ខ្ពស់​ដែរ ដោយ​អាចជួយ​បាន​ទាំង សុខភាព និង​សម្រស់​របស់​អ្នក ព្រម​គ្នា​តែម្តង ។​
​ ​
ផ្លែ​ប៉ោម អ្នក​គួរតែ​ពិសា ព្រោះ​មាន​ផ្ទុក​សារធាតុ​សរសៃ ព្រមទាំង​វីតាមីន​សេ ដែល​អាចជួយ ធ្វើឱ្យ​ស្បែក​អ្នក​ស ម៉ត់ និង​ភ្លឺរលោង​បាន ។​
​ ​
​ការ៉ុត ក៏មាន​ផ្ទុក​វីតាមីន​អា ដែល​អាចធ្វើឱ្យ​សក់​អ្នក​ភ្លឺ ព្រមទាំង​មាន​ស្បែក​ដែល​ម៉ត់​រលោង​ទៀត ផង​។​
​ ​
​ប៉េងប៉ោះ ក៏​អាចជួយ​ធ្វើឱ្យ ស្បែក​អ្នក​ស្អាត​មិន​ងាយ​ចាស់​នោះទេ​ថែមទាំង​អាចធ្វើឱ្យ​ស្បែក អ្នក​ស​ទៀតផង​។​
​ ​
ក្រូច​ក៏​អ្នក​គួរតែ​ញ៉ាំ​ផងដែរ ព្រោះ​ក្នុងនោះ​មាន​ផ្ទុក​សារធាតុ​ដែល រាងកាយ​ត្រូវការ ដោយ​ធ្វើឱ្យ សុខភាព​អ្នក​ល្អ​ថែមទាំង​ធ្វើឱ្យ​អ្នក​មិន​ងាយ​ចាស់​ផងដែរ ។ ដូចនេះ អ្នក​អាច​ពិសា​អាហារ ទាំងឡាយ​ខាងលើ ដើម្បី​ការពារ​ស្បែក​អ្នក​ឱ្យ​ស្អាត​ជានិច្ច ៕ ដោយ​: health.com.kh​