នារី​ដាច់ខាត​កុំ​រួមភេទ​ក្នុងដំណាក់កាល​៥​នេះ​ឲ្យ​សោះ ព្រោះ​អាច​យក​ជីវិត​អ្នក​បាន​

1439
ចែករម្លែក

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ដំណាក់កាល​ទាំង​៥​ដែល​នារី​មិនអាច​រួមភេទ​បាន ព្រោះ​អាចមាន​គ្រោះថ្នាក់​ខ្លាំងណាស់​។ តើ​មាន​ពេលណា​ខ្លះទៅ​?

1. នៅ​ដំណាក់​កាលដែល​អ្នក​កំពុងតែ​ប្រឈមមុខ​នឹង​ជំងឺ​ធ្ងន់ធ្ងរ ឬ​ក្នុង​ចន្លោះពេល​នៃ ការព្យាបាល​ជំងឺ អ្នក​មិនគួរ​រួមភេទ​ឡើយ ព្រោះ​មេរោគ​អាច​ចូលក្នុង​រាងកាយ​អ្នក​លឿន​ណាស់ ដោយសារតែ​សុខភាព​អ្នក​នៅ​ខ្សោយ​។​ជាហេតុ​ដែល​ធ្វើ​ឲ្យ​ជំងឺ​អ្នក​កាន់តែ​ធ្ងន់ធ្ងរ ទៅជា​មិនខានឡើយ​។​

2. នៅពេលដែល​អ្នក​ញ៉ាំ​ស្រា​ស្រវឹង អារម្មណ៍​មិន​នឹងនរ ឬ​នឿយហត់​ខ្លាំង អ្នក​មិនគួរ​ធ្វើការ រួមភេទ​ឡើយ ព្រោះ​បើ​អ្នក​រួមភេទ ហើយ​មិន​ប្រយ័ត្ន​មាន​ផ្ទៃពោះ នោះ​ទារក​ក្នុង​ផ្ទៃ​នឹង​អាច​កើត មាន​បញ្ហា ដោយមាន​រូបរាង​មិន​គ្រប់​ជ្រុងជ្រោយ​ឡើយ​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​។​

3. នៅ​ចន្លោះ​ពេលដែល​អ្នក​មករ​ដូ​វ និង​ពេលដែល​ទើបតែ​អស់ អ្នក​មិនគួរ​ប្រញាប់​រួមភេទ ភ្លាម​នោះទេ ព្រោះ​ស្បូន​អ្នក​នៅ​មិនទាន់​បិទ​ស្រួលបួល​ផង​។ ដូចនេះ បើ​អ្នក​ហ៊ាន​តែ​រួមភេទ នោះ​មេរោគ​នឹង​ងាយ​ចូល​ស្បូន​លឿន​ជាទីបំផុត​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បូន អ្នកខ្លាំង​ណាស់​។​

4. នៅពេលដែល​អ្នក​ទើប​តែមាន​ផ្ទៃពោះ និង​ពេលដែល​អ្នក​ជិត​គ្រប់​ខែ អ្នក​មិនគួរ​រួមភេទ​ទេ ព្រោះ​ទារក​ក្នុង​ផ្ទៃ​ងាយ​នឹង​កើតមាន​បញ្ហា​ណាស់​។ ជាពិសេស បើ​អ្នកមាន​ប្រវត្តិ​ធ្លាប់​រលូត​កូន អ្នក​គួរតែ​ចៀស​ពី​ការរួម​ភេទ​នេះ​ឲ្យ​ឆ្ងាយ ទើប​មិន​ធ្វើ​ឲ្យ​អ្នក​បាត់បង់​កូន​ម្តងទៀត​។​

5. ក្រោយ​ពេលដែល​អ្នក​ទើបតែ​កើតកូន​រួច ក៏​អ្នក​មិនគួរ​រួមភេទ​ភ្លាម​ដែរ ព្រោះ​របួស​អ្នក​មិនទាន់​ជា​ស្រួលបួល​។ បើ​អ្នក​ហ៊ាន​តែ​រូ​ម​ភេទ នឹង​អាចធ្វើ​ឲ្យ​ប្រះ ឬ​រហែក ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ខ្លាំងណាស់​។ ដូចនេះ អ្នក​គួរតែ​ចៀស​កុំ​រួមភេទ ក្នុង​៥​ដំណាក់កាល​នេះ​ឲ្យ​សោះ​៕ ដោយ​: health.com.kh