នារី​ដែល​ចូលចិត្ត​លាប​ក្រចកដៃ នឹង​ជួប​គ្រោះថ្នាក់​ធំ​ខ្លាំង នឹក​មិន​ដល់​

888

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផលវិបាក​ដែល​នារី​អាច​នឹង​ប្រឈមមុខ​ក្រោយពេល ដែល​តែង​លាប​ក្រចកដៃ​។ តើ​មាន​អ្វី​ខ្លះទៅ​?

1. នៅពេលដែល​អ្នក​ហិតក្លិន​ថ្នាំ​ក្រចក​នេះ​ច្រើន នឹង​អាចធ្វើ​ឲ្យ​អ្នក​វិលមុខ ឬ​ឈឺក្បាល​ជាដើម ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​ស្រួល​ក្នុង​ខ្លួន​ឡើយ​។ ជាពិសេស ក្លិន​នេះ​នឹង​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ផ្លូវដង្ហើម​អ្នក ដោយ​ធ្វើ​ឲ្យ​អ្នក​អាច​កើត​ជំងឺ​ផ្សេងៗ​ដោយ​មិនដឹង​ខ្លួន​។​

2. ប្រសិនជា​អ្នក​តែងតែ​ផ្លាស់ប្តូរ​ម៉ូត និង​ពណ៌​នៃ​ក្រចកដៃ​នោះ​ក្រចកដៃ​អ្នកនឹង​លូតលាស់ មិនបាន​ល្អ​ឡើយ​។ យូរ​ទៅ ក្រចក​អ្នកនឹង​អាច​ឆ្លង​មេរោគ ដោយ​អាចធ្វើ​ឲ្យ​ក្រចកដៃ​អ្នក​ប្រែជា​ខ្មៅ លឿង ស្តើង ស្រួយ និង​ងាយ​បាក់​ជាទីបំផុត​។​

3. អ្នកនឹង​ងាយ​ប្រឈមមុខ​នឹង​ជំងឺមហារីក​នៅ​ថ្ងៃ​អនាគត​បើ​អ្នក​នៅតែ​បន្ត​ប្រើ​ថ្នាំ​ក្រចក​ដោយ មិនបាន​ឲ្យ​ក្រចក​អ្នក​បាន​សម្រាក ដើម្បី​ដកដង្ហើម​សោះ​។ ដូចនេះ​អ្នក​មិនគួរ​គិតតែ​ចង់​ឲ្យ ក្រចក​ស្អាត ហើយ​ភ្លេច​សុខភាព​អ្នក​ឡើយ​។ អ្នក​គួរតែ​ការពារ​សុខភាព​ឲ្យ​រឹងមាំ​ទើប​អ្នក​អាច ស្អាត​បានយូរ ហើយ​មាន​សុខ​ភាពល្អ​ទៀតផង​៕ ដោយ​: health.com.kh