នារី​ដែល​បង្ហោះ​រូប​សម្លាប់​សត្វព្រៃ​និង​ស្វាមី​មក​សារភាព​កំហុស​តែ​មន្ត្រី​និយាយ​រឿង​ច្បាប់​

1870
ចែករម្លែក

​ដោយ​: ដេប៉ូ / ភ្នំពេញ​: ក្រោយ​បង្ហោះ​រូបភាព​ពី​ការកាប់សម្លាប់​សត្វព្រៃ និង​មានការ​រិះគន់​ជាទូទៅ ពី​សំណាក់​មហាជន​យ៉ាងខ្លាំង​ក្លា​មក​នោះ នារី​ដែល​គេ​ចាត់ទុកថា ក្លាហាន​ខុសច្បាប់​រូបនេះ បាន​ព្រម​ចូល​នៅ​ក្រសួងបរិស្ថាន​ទាំង​ខ្លួន និង​ស្វាមី​ហើយ កាលពី​រសៀល​ថ្ងៃទី​១០​ខែឧសភា​ឆ្នាំ​២០១៨​។​

​ការចូល​ខ្លួន​មក​សារភាព​ទោសកំហុស​នេះដែរ បន្ទាប់ពី​ក្រសួងបរិស្ថាន​បាន ប្រកាស​ចាត់វិធានការ​តាមផ្លូវ ព្រោះ​នាង​បាន​បំផ្លាញ​សត្វព្រៃ​ជាច្រើន​ប្រភេទ ដែល​ជិត​ផុត​ពូជ ហើយ​រាជរដ្ឋាភិបាល​កំពុង​អភិរក្ស​សត្វព្រៃ​។​

​នៅ​ចំពោះ​សារព័ត៌មាន ក៏ដូចជា​មន្ត្រី​ពាក់ព័ន្ធ​នារី​ជើងឆើត និង​ប្តី​បាន​សារភាពថា សត្វ​ទាំងនោះ​មិនមែន​ពួកគេ​ជា​អ្នក​សម្លាប់​ឡើយ ពោល​ទិញ​ត​ពី​គេ ហើយ​យកមក​ថត​វីដេអូ និង​រូបភាព​ដើម្បី​បង្ហោះ​តាម Toutube និង Facebook គោលបំណង​ស្វែងរក​ថវិកា​តែប៉ុណ្ណោះ​។

​នារី​បង្ហោះ​រូបភាព​បង្ហាញ​ពី​ការកាប់​សម្លាប់សត្វ​យ៉ាង​សាហាវ​រូបនេះ​មានឈ្មោះ ចាន់ ប៉ូ​លីន ដែល​បានដាក់​ងារ ឲ្យ​ជា​ស្ត្រី​ក្លាហាន ហ៊ាន​ចាប់​សត្វព្រៃ ជាច្រើន​ប្រភេទ​យក​ធ្វើ​ម្ហូប ដោយ​ថត​ជា​វីដេអូ បង្ហោះ​លើ Youtube នាពេល​ថ្មីៗ​កន្ង​ង​មក​។

​ក្រោយពី​បង្ហោះ​រូបភាព​យ៉ាង​ក​ក្រើ​នេះដែរ​ក្រសួងបរិស្ថាន បាន​ចុះ​ស្រាវជ្រាវ​ភ្លាមៗ​ផងដែរ រកមុខ​សញ្ញា​។ នារីក្លាហាន​ម្នាក់នេះ បាន​បង្កើត​គេហទំព័រ Youtube ឈ្មោះថា Natural Life TV ដែល​តាមរយៈ​គេហទំព័រ Youtube នារីក្លាហាន​រូបនេះ បាន​យក​សត្វព្រៃ​ការទាក់ទាញ​ឱ្យគេ​ចូល​មើល​ផេ​ក​របស់​នាង​។​

​នារី​ឈ្មោះ​ចាន់ ប៉ូ​លីន និង​ស្វាមី​វ័យ​៣០​ឆ្នាំ បាន​សារភាពថា ការបង្ហាញ​រូបភាព​សម្លាប់ សត្វ​ជាច្រើន​ក្បាល​បង្ហោះ​រូប​តាម​ហ្វេ​ស​ប៊ុ​ក​នេះ​ដោយសារតែ​ពួកគេ​មិនបាន​ដឹងថា​មានទោស​នោះទេ​។ អ្នក​ទាំងពីរ​ក៏បាន​ឲ្យ​ដឹងថា​សត្វ​ដែល​ពួកគេ​ស​ប្លាប់​នេះ​បាន​ទិញ មកពី​ស្រុក បាធាយ​ខេត្តកំពង់ចាម ដោយ​តម្លៃ​ត្រឹម​២០​ដុល្លារ ដើម្បី​យកមក​ហូប ។ សម្រាប់​ការ​បង្ហោះ​រូប​តាម​ហ្វេ​ស​ប៊ុ​ក​នោះដែរ អ្នក​ទាំង​ក៏បាន​លើកឡើងថា ការធ្វើ​នេះ​គឺ ដូច​អ្វីដែល​ទស្សន​ជន គិត​អ៊ីចឹង គឺ​ដើម្បី​យកលុយ​បានយូ​ធូប​ដែល​ចូល​ទស្សនា​បាន​ច្រើន​។​

​លោក ហួង រ៉ា​ទី ជា​ស្វាមី​បាន​លើកឡើងថា «​ខ្ញុំ​សូមទោស​ដល់​ប្អូន​ទាំងអស់គ្នា ដែល​យើង​ខ្ញុ​ទាំងពីរ​បានធ្វើ​ឲ្យ​ខូចខាត​ដល់​ធនធានធម្មជាតិ​សត្វព្រៃ​។ ពូក​យើងខ្ញុំ​គ្មាន​ចេតនា និង​បំណង​ធ្វើបែបនេះ​ទេ ហើយ​សត្វ​ដែល​ខ្ញុំ​យកមក​នេះ​ជា​សត្វ​ដែល​ងាប់​បាត់​ហើយ ពួក​ខ្ញុំ​មិនបាន​បរបាញ់​នោះទេ តែ​នៅតែ​កំហុស​របស់ខ្ញុំ​អា​លូវ​ខ្ញុំ​ចូលមក​សារភាព​មក​មុន​វិធានការ​របស់​សមត្ថកិច្ច ដើម្បី​ធ្វើជា​គំ​រូប​ដល់​អ្នកផ្សេងៗ កុំ​ធ្វើ​គំរូ​បដូ​ចពូក​ខ្ញុំ​ទៀត »​។

​ជាមួយគ្នា​នោះដែរ បុរស​រូបនេះ ក៏បាន​អំពាវនាវ​ដល់​មនុ​ស្សដ​ដែល​ទៀត​ធ្វើ​យ៉ាង​ជួយ​ថែរក្សា សត្វព្រៃ​ដោយ​កុំ​បរបាញ់​សម្លាប់​វា ដោយ​បែ​រម​ថែរក្សា​សត្វ​ឲ្យ​បាន​គង់រ​ង្ស​យូ​អង្វែង ដើម្បី​ស​ម្ប​ធម្មជាតិ​។ សម្រាប់​ទង្វើ​ដែល​បានបង្ហាញ​ក្នុង​ហ្វេ​ស​ប៊ុ​ក​នោះដែរ អ្នក​ទាំង​ពីរបាន​អះអាងថា ដើម្បី​រក​ចំណូល​តាមរយៈ​យូ​ធូប តែប៉ុណ្ណោះ​។

​បុរស​ជា​ស្វាមី​បញ្ជាក់ដែរថា កាលពីមុន​ពួកគេ​ធ្លាប់ធ្វើ​សកម្មភាព​បែបនេះ ប៉ុន្តែ​ធ្វើ​តែ​លើក​ខ្ចៅ ខ្យ​ង់ សត្វ​មាន់ ជាដើម ដោយ​មិនដឹងថា ធ្វើ​ចំពោះ​សត្វព្រៃ​នេះ​មាន ទោស នោះទេ​។ តាមរយៈ​យូ​ធូប​នេះដែរ អ្នក​ទាំងពីរ​ក៏បាន​អះអាង​រហូតមក​ដល់ពេលនេះ ទទួល​ប្រាប់​យូ​ធូប​បាន​ជិត​៥០០​ដុល្លារ​ហើយ ប៉ុន្តែ​មិនទាន់បាន​ទៅ​បើក​លុយ​បាន​នៅឡើយ​។

​អ្នក​ទាំងពីរ​ថា​វិ​ឌី​អូ​នេះ ត្រូវ​បាថ​តតាំង​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លងមក​ម្លេះ ដោយ​ទើបតែ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​លើក​យកមក​បំផុសបំផុល ទាំង​អ្នក​ទាំងពីរ​មិនដឹង​មាន​ផលប៉ះពាល់​ធំធេង​នោះទេ​។ សត្វ​ទាំងនោះ ត្រូវបាន​ទិញ​មកពី​ស្រុក​បាធាយ តាមផ្លូវ​ជាតិ​លេខ​៦A ទំហំ​សត្វ​ដែល​សត្វ​ដែល​ថត​នោះ មាន​ទំ​នង់​មិន​ដល់​មួយ​គីឡូ​ទេ​។

​ទាក់ទង​សម្លាប់​សត្វព្រៃ​នេះដែរ ត្រូវបាន​សមត្ថកិច្ច​លើកឡើងថា ចំពោះ​ទោសទណ្ឌ ចំពោះ​អ្នក​ទាំងពីរ​នេះ មិន​ត្រូវបាន​មានទោស​នោះទេ ព្រោះថា សត្វ​ទាំងនេះ មិន​ស្ថិតនៅក្នុង​សត្វ ដែល​កម្រ​ឬ​ប្រភេទ​ផុត​ជូ​ព​នោះទេ​។​

​មន្ត្រី​បញ្ជាក់ថា «​តាមច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ យើង​គ្មាន​ការលើកលែងទោស ឬ​សម​សម្រួល​នោះទេ​តាមច្បាប់​ណា​ឡើយ ។ មាត្រា ៥៩​នៃ​ច្បាប់​នេះ តាម​ទោសទណ្ឌ​របស់ គាត់​យើង​ពិនិត្យ​ទៅលើ​សត្វព្រៃ វា​មិនបាន​ស្តិ​ត​នៅក្នុង​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ​ទេ គឺ​ស្ថិត ក្នុង​ប្រភេទ​សត្វ​បង្គួ អី​ញ្ចឹ​ង​ច្បាប់​បានអនុញ្ញាត​ឲ្យ​យើងខ្ញុំ​ពិនិត្យ​តាមច្បាប់​អន្តរា​កាល យើង​នឹង​រៀបចំ​ទៅតាម​នីតិវិធី​ច្បាប់ »​។​

​បើតាម​ទាំងពី​អ្នក​ប្តី​ប្រពន្ធ​បាន​អះអាងថា ពួកគាត់​អ្នករស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​ធ្វើ​នេះ​ដើម្បី​រក​ចំណូល​បន្ថែម​ពីមុខ​របរ គឺ​បើ​សាលាបង្រៀន​ផ្នែក​គូ​ប្លង់​។​

​គួរ​បញ្ជាក់ថា អ្នកស្រី ចាន់ ប៉ូ​លីន ប៉ុន្មាន​ថ្ងៃ​មកនេះ បាន​រង​ការ​ថ្កោលទោស​ខ្លាំងក្លា​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ដោយសារតែ​អ្នកស្រី​បាន​ថត​វី​ដេ អូ​នូវ​សកម្មភាព​សម្លាប់​សត្វព្រៃ​មួយចំនួន និង​ការយក​សាច់​សត្វព្រៃ​ទាំងនោះ​ធ្វើ​ម្ហូប​ទទួលទាន​។ ច្បាប់​ក្នុងប្រទេស កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មានការ ប្រមាញ់​សត្វព្រៃ​កម្រ និង​ធ្វើចរាចរ​លក់ដូរ​សត្វ​ព្រៃ​ទាំង​នោះឡើយ​៕