នារី​ថៃ​រូបអាក្រក់​ទទួលបាន​មុខមាត់​ថ្មី​ទាំងស្រុង​ពី​ក្រុមគ្រូពេទ្យ​វះកាត់​កែ​សម្ផស្ស​របស់​កូរ៉េខាងត្បូង

431

​ការផ្លាស់ប្តូរ​មុខមាត់​ថ្មី​ចុងក្រោយ​បំផុត​របស់​បេ​ក្ខ​នារី​នៅក្នុង​កម្មវិធី​ដែលមាន​ឈ្មោះថា “Let Me In Thailand” ដែលជា​កម្មវិធី​វះកាត់​កែ​សម្ផស្ស​កម្មសិទ្ធិ​ដើម​របស់​កូរ៉េ​ដ៏​ពេញនិយម​របស់​ថៃ ពុំបាន​ទទួល​ការផ្តល់​មតិយោបល់​ល្អ​នោះទេ​។ អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​បាន​រិះគន់​ចំពោះ​ការ​កែកុន​រូបរាង​ឱ្យ​ស្ត្រី​ថៃ​ម្នាក់នេះ​កាលពី​ចុងរដូវ​កាល​នៃ​កម្មវិធី​នេះ​។​

​ការរិះគន់​និង​ការគំរាមកំហែង​ដ៏​ឃោរឃៅ​បាន​បន្ត​កើតមានឡើង​ចំពោះ​នាង ប្រា​ប៉ា​ផន ប្រា​ម៉ូ (Prapaporn Pramo) អាយុ ២០ ឆ្នាំ និស្សិត​សាកលវិទ្យាល័យ​រ៉​យ​អេ​ត ដែល​និយាយថា នាង​ត្រូវបាន​គេ​ចម្អក​មើលងាយ​ចំពោះ​ទម្រង់​មុខ​របស់​នាង​ពេញ​មួយជីវិត​នាង​។​

​នាង​និយាយថា “​ខ្ញុំ​បាន​ទៅ​សម្ភាស​ការងារ​មួយ​។ ពួកគេ​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មើលទៅ​ដូច​តួ​ត្លុក​។ ពួកគេ​និយាយថា មុខ​ខ្ញុំ​មាន​រាង​ការ៉េ​។ ច្រមុះ​របស់ខ្ញុំ​មាន​រាង​សំប៉ែត​។ ភ្នែក​របស់ខ្ញុំ​មិន​ស្មើគ្នា​”​។

​នាង​និយាយទៀតថា “​នៅពេល​មនុស្ស​ខ្លះ​ចង់​និយាយ​សរសើរ ពួកគេ​និយាយថា ខ្ញុំ​មើលទៅ​ដូច​តុក្កតា Furby (​មុខ​អាក្រក់​)” ។​

​ជាមួយ​កម្ពស់ ១៧៣ សង់ទីម៉ែត្រ នាង​ប្រា​ប៉ា​ផន​ស្រមៃ​ចង់​ធ្វើជា​អ្នកបម្រើ​លើ​យន្តហោះ ហើយ​តាម​ដឹង នាង​បាន​ប្រាប់​អ្នក​ផលិតកម្ម​វិធី​ថា នាង​ចង់​មើលទៅ​ដូច​កូនក្រមុំ​តុក្កតា “Barbie” ដែលជា​តួអង្គ​នាង​ចូលចិត្ត​បំផុត​។​

​ដើម្បី​សម្រេចបាន​នូវ​រូបរាង​ដូច “Barbie” នាង​ប្រា​ប៉ា​ផន​ត្រូវបាន​គេ​បញ្ជូនទៅ​ប្រទេស​កូរ៉េខាងត្បូង​ដើម្បី​ធ្វើការ​វះកាត់​ជា​បន្តបន្ទាប់​។ វេជ្ជបណ្ឌិត​បានធ្វើការ​វះកាត់​ត្រចៀក ច្រមុះ ត្របកភ្នែក ឆ្អឹង​ថ្ពាល់ និង​ឆ្អឹងថ្គាម និង​ការព្យាបាល​ឱ្យ​ស្បែ​កស​។​

​ទោះយ៉ាងណា ក៏​បញ្ចេញមតិ​ពី​អ្នកទស្សនា​គឺ​អវិជ្ជមាន​ចំពោះ​សម្រស់​ថ្មី​របស់​នាង ជាមួយ​អ្នកខ្លះ​និយាយថា មុខមាត់​ថ្មី​របស់​នាង​មើលទៅ “​ចម្លែក​”​។

​អ្នក​បញ្ចេញមតិ​ល្អ​ខ្លះ​និយាយថា “Barbie មើលទៅ​មិន​ដូចនេះ​ទេ​។ ខ្ញុំ​សោកស្តាយ​ចំពោះ​នាង​ផង​”៕ ដោយ៖ កញ្ញាដាលីស

នាង ប្រា​ប៉ា​ផន ប្រា​ម៉ូ ទទួលបាន​មុខមាត់​ថ្មី តែ​គេ​ចម្អក​មើលងាយ​ឥត​ល្ហែ