នារី​ទប់​នោម​ច្រើន ប្រឈមមុខ​នឹង​បញ្ហា​អ្វី​ទៅ​?

218
ចែករម្លែក

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​គ្រោះថ្នាក់​ដែល​នារី​នឹង​អាច​ប្រទះ​ពេលដែល​ទប់​មិន​នោម​។ តើ​មាន​អ្វី​ខ្លះទៅ​?

​នៅពេលដែល​នារី​ចង់​បត់ជើងតូច ប៉ុន្តែ​បែរជា​មិន​ទៅ​បន្ទប់ទឹក​ដើម្បី​នោម ព្រោះតែ​ការងារ​ច្រើន ឬ​កត្តា​ផ្សេង មិន​ព្រមទៅ​នោម​សោះ ដោយ​ខំប្រឹង​ទប់​នោម នោះ​នារី​នឹង​អាច​ប្រឈមមុខ​នឹង បញ្ហា​ឈឺ​ស្បូន​។ ការឈឺ​ស្បូន​នេះ បណ្តាលមកពី​ស្បូន​ត្រូវបាន​សង្កត់ ដោយ​ធ្វើ​ឲ្យ​ឈាម​នៅ ស្បូន​នោះ​មិនអាច​ដំណើរការ​បានល្អ​។ ដូចនេះ យូរ​ទៅនឹង​អាចធ្វើ​ឲ្យ​ស្បូន​អ្នក​ជួបប្រទះ នឹង​បញ្ហា​ធ្ងន់ធ្ងរ​ជាមិនខាន​ឡើយ​។​

​សមត្ថភាព​ទប់​នោម​របស់​នារី មិន​ដូចនឹង​បុរស​ទេ ដោយពេល​ដែល​ទប់​នោម​ច្រើនដង​ពេក នឹង​អាចធ្វើ​ឲ្យ​នារី​នោម​ដាក់​ខោ​ដោយ​មិនដឹង​ខ្លួន​។ ជាពិសេស ធ្វើ​ឲ្យ​នារី​អាច​ប្រឈមមុខ នឹង​បញ្ហា​ជាច្រើន​ទៀត​។ ដូចនេះ ប្រសិនជា​អ្នកមាន​អារម្មណ៍​ថា​ចង់ទៅ​បន្ទប់​ទឹកនោម​អ្នក​គួរ តែ​ប្រញាប់​ទៅ

​ទោះបីជា​ការងារ​ច្រើនយ៉ាង​ណាក៏ដោយ ព្រោះ​មានតែ​សុខភាព​ល្អ​ទេ​ទើប​អាចធ្វើ​ឲ្យ​អ្នក​បំពេញការងារ​បានល្អ ហើយ​អាច​ទទួលបាន​លទ្ធផល​ខ្ពស់​ទៀតផង​៕ ដោយៈ health.com.kh