នារី​ទេសចរ​វ័យក្មេង​ត្រូវបាន​ឃាត់ខ្លួន និង​ផាកពិន័យ​ព្រោះ​ស្លៀកពាក់​អាក្រក់​អា​ក្រី​ពេក​

300
ចែករម្លែក

​នារី​ទេសចរ​ជនជាតិ​ចិនតៃវ៉ាន់ ម្នាក់​ត្រូវបាន​ឃាត់ខ្លួន និង​ផាកពិន័យ​ដោយសារតែ​ស្លៀក​ប៊ី​គី​នី​សិច​ស៊ី​ហួសពេក​ប្រៀប ដូច​ស្រាត​ននលគក​។
​ ​
នាង លីន ជូ ធី​ង (Lin Tzu Ting) វ័យ ២៦ ឆ្នាំ​បាន​ទៅ​លំហែកាយ​ជាមួយ​មិត្ត​ប្រុស​នៅលើ​កោះ​ទេសចរណ៍​ដ៏​ពេញ និយម​ឈ្មោះ បូរ៉ា​កាយ (Boracay) ក្នុងប្រទេស​ហ្វីលីពីន ហើយ​បាន​ទៅលេង​ឆ្នេរ​ខ្សាច់​ពូ​កា (Puka Beach) ពីរ​ដងដោយ​ស្លៀក​ប៊ី​គី​នី​ខ្សែ​កំប៉ិត​លិ​ត​។​
​ ​
​អ្នក​ដែល​ឃើញ​បាន​សម្លឹងមើល​នាង​ដោយ​ក្ដី​ភ្ញាក់ផ្អើល និង​ហួសចិត្ត ហើយ​បាន​ថត​រូបនាង​បង្ហោះ​ពេញ​បណ្ដាញ ទំនាក់ទំនង​សង្គម​។ ក្រោយ​រូប​ភាពមិន​សមរម្យ​នេះ​ធ្លាយ​ដល់​អាជ្ញាធរ នាង​ត្រូវបាន​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ដល់ សណ្ឋាគារ​ដែល​នាង​ស្នាក់នៅ ហើយ​ផាកពិន័យ ៤៨ ដុល្លារ​។​

​មេ​ប៉ូលិស​ស្រី​មួយរូប​ឈ្មោះ ចេស បាយ​ឡុ​ន (Jess Baylon) និយាយថា​“​អ្នកស្រុក​និង​ទេសចរ​ជាច្រើន​បាន​ថតរូប​នាង កាលពី​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍​ដោយសារតែ​នាង​ស្លៀក​ប៊ី​គី​នី​ខ្សែ​។ ក្នុង​វប្បធម៌​អភិរក្ស​របស់​យើង ទង្វើ​បែបនេះ​ពិត ជា​មិនអាច​ទទួល​បានឡើយ​”​។​

​ជាការ​ឆ្លើយតប នារី​ទេសចរ​រូបនេះ​អះអាងថា នាង​មិនបាន​ដឹងថា​ការ​ស្លៀក​ប៊ី​គី​នី​លើ​កោះ​នេះ​ត្រូវបាន​ហាមឃាត់​ឡើយ ហើយ​និយាយ​ទាំង​ងងើល​ដោយ​ឥត​ខ្មាសអៀន​ថា ការ​ស្លៀក​បញ្ចេញ​សាច់​ជា​សិទ្ធិ​របស់​នាង​៕ ប្រែ​សម្រួលៈ​ខុម​