នារី​ធ្វើការ​៤​នេះ ពិបាក​មាន​ផ្ទៃពោះ​ខ្លាំងណាស់​

290
ចែករម្លែក

​អត្ថបទ​ខាងក្រោម​នេះ នឹង​បង្ហាញ​អ្នក​ពី​ការងារ​ដែល​មនុស្ស​ស្រី​មិន​ងាយ​មាន ផ្ទៃពោះ​។ តើ​មាន​អ្វី​ខ្លះទៅ​?

​នារី​ដែល​ធ្វើការ​ជា​IT មិន​ងាយ​មាន​ផ្ទៃពោះ​ឡើយ ព្រោះ​ការងារ​នេះ​ត្រូវការ​អង្គុយ លើ​កៅអី​យូរ ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឆ្អឹងខ្នង ថែមទាំង​អាចធ្វើ​ឲ្យ​អ្នក​ប្រឈមមុខ នឹង​ជំងឺ​លើស​ជាតិ​ខ្លាញ់ លើស​ជាតិ​ស្ករ និង​បញ្ហា​ភ្នែក​ផងដែរ​។​

​នារី​ដែល​ធ្វើការ​ជា​អ្នកកាសែត លក់​ធានារ៉ាប់រង និង​ធ្វើ​ផ្នែក​sale ក៏​ប្រឈមមុខ​នឹង ការពិបាក​មាន​ផ្ទៃពោះ​ផងដែរ​។ ដូចនេះ អ្នក​គួរតែ​ផ្លាស់ប្តូរ​ការងារ​របស់​អ្នក​ទើប​អាច មានកូន​បានសម្រេច​។​

​មនុស្ស​ស្រី​ដែល​បើក​តាក់ស៊ី និង​បើកឡាន​ក្រុង គឺជា​នារី​ដែលមាន​ភាពរឹងមាំ​ខ្លាំង ថែមទាំង​រង​សម្ពាធ​ខ្លាំង​ទៀតផង​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​គេ​ពិបាក​នឹង​ផលិត​កូន បានសម្រេច​ខ្លាំងណាស់​។​

​នារី​ជា​មេធាវី ជា​គ្រូបង្រៀន និង​ជា​គ្រូពេទ្យ​ក៏​ពិបាក​មានកូន​ដែរ​។ ដូចនេះ បើ​អ្នក​ចង់ មាន​ផ្ទៃពោះ អ្នក​គួរតែរៀបចំ​ផែនការ​ឲ្យ​បានល្អ ហើយ​ដើរ​តាម​ផែនការ​នោះ ទើប​អ្នក​អាចមាន​កូន​នឹង​គេ​៕ ដោយៈ health.com.kh

#