នារី​បម្រើការ​ខារ៉ាអូខេ ស្រស់ស្អាត​ម្នាក់​ត្រូវបាន​ចោរឆក់​កាបូប​បានសម្រេច នៅ​ខណ្ឌ​សែន​សុខ​

899
ចែករម្លែក
  • 45
    Shares

​ដោយ : ចាន់តូ​/ ​ភ្នំពេញ ​៖ ស្រី​ស្អាត​ម្នាក់​ជា​អ្នក​បំរើការ​ខារ៉ាអូខេ​ត្រូវបាន​ក្រុម ចោរ​ធ្វើ​សកម្មភាព​ឆក់​កាបូប ស្ពាយ​បានសម្រេច​រួច​ជិះ​រត់គេចខ្លួន​បាន​ស្រមោល ខ​ណះ​ពេលដែល​ដើរចេញ​ពី​ធ្វើការបំណង ទៅផ្ទះ​មិត្ត​ភក្តិ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨​ត្រង់ចំណុច​ខាងក្រោយ​ខារ៉ាអូខេញ៉ូ​ស្តារ តាម​បណ្តោយ​ផ្លូវ​១០B ស្ថិតក្នុង​សង្កាត់ទឹកថ្លា ខណ្ឌសែន​សុខ រាជធានី​ភ្នំពេញ​។​

​នារី​រងគ្រោះ មានឈ្មោះ ចេង ចិន្តា អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ ជា​បុគ្គលិក​បំរើការ​នៅ​ខារ៉ាអូខេញ៉ូ​ស្តារ ស្នាក់នៅ​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក មានស្រុក​កំ​ណើ​រ​នៅ​ខេត្តសៀមរាប​។​

​បើតាម​សម្តី​ពី​នារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ​នៅមុន​ពេល​កើតហេតុ​គាត់​បានធ្វើ​ដំណើរ​ថ្មើរជើង​តែម្នាក់ឯង តាម​បណ្តោយ​ផ្លូវ​10B ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ ខណៈ​ទើបតែ​ចេញ​មកពី​កន្លែងធ្វើការ​បំណង​ដើរទៅ​ផ្ទះ​របស់​មិត្ត​ភក្តិ​ដែល​នៅក្បែរ​កន្លែងកើតហេតុ​ ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ មកពី​ក្រោយ រួច​ក៏បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពីរ​នារី​រងគ្រោះ​ខាងលើ ដែល​ស្ពាយ​នៅ​និង​ស្មារ​បានសម្រេច​បណ្តាលឲ្យ​នារី​ដួល​រងរបួស​រលាត់​ដៃរ​លាត់​ជើង ។ ភ្លាមៗ​នេះ​ក្រុមចោរ​បាន​បន្ថែម​ល្បឿន​ជិះ​រត់គេចខ្លួន​បាន​ស្រមោល​ដោយ​សុវត្ថិភាព ហើយ​នៅ​របស់របរ​ ដែល​នៅក្នុង​កាបូប​របស់​ជន​រងគ្រោះ​ដែល​ត្រូវ​ក្រុមចោរ​ធ្វើ​សកម្មភាព​ឆក់យក​ទៅនេះ មាន​លុយ​ចំនួន​២៥០​ដុល្លារ និង​របស់របរ​មួយចំនួនទៀត​។​

​ក្រោយពេល​កើតហេតុ​នារី​រងគ្រោះ​ត្រូវបាន​មិត្ត​ភក្តី​ដឹក​តាម​ម៉ូតូ​កង់​បី​ទៅផ្ទះ រងចាំ​ព្រឹកស្អែក​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ជា​ក្រោយ​៕​B