នារី​ប៊ុលហ្គារី​ម្នាក់​វះកាត់​កែកុន​ជាង​១៥​ដង​ដើម្បីឱ្យ​មើលទៅ​ដូច “​កូនក្រមុំ​តុក្កតា​”

744
ចែករម្លែក

ដើម្បី​ទទួលបាន​រូបរាង​ប្លែក​ខុសគេ​ក្នុង​ពិភពលោក​នេះ នារី​ដែល​ចង់​ក្លាយជា​កូនក្រមុំ​តុក្កតា​រូបនេះ​បាន​ងាក​ទៅរក​ការចាក់​ថ្នាំ Hyaluronic Acid នៅក្នុង​បបូរមាត់​របស់​នាង ហើយ​នៅពេលណា​ដែល​ស្រទាប់​បបូរមាត់​របស់​នាង​ចាប់ផ្តើម​ជ្រួញ នាង​បាន​ប្រើ​ឧបករណ៍​ស៊ក​បំពេញ​បបូរមាត់​សាជាថ្មី​។ នេះ​បើ​យោងតាម Mirror Online​។​

​ជា​ជនជាតិ​ប៊ុលហ្គារី​កើត​នៅ​ទីក្រុង​សូ​ហ្វី​យ៉ា នាង​អង់​ដ្រេ អ៊ី​វ៉ា​ណូ​វ៉ា (Andrea Ivanova) អាយុ ២២ ឆ្នាំ​បាន​ឆ្លងកាត់​ការវះកាត់​ជាង ១៥ ដង​ចាប់តាំងពី​ឆ្នាំមុន​ដើម្បី​កែប្រែ​រូបរាង​ធម្មជាតិ​របស់​នាង​ក្នុង​បំណង​ធ្វើឱ្យ​មើលទៅ​ដូច​កូនក្រមុំ​តុក្កតា​។​

​នាង​បាន​បកស្រាយ​ថា តាំងពី​តូច​មក នាង​តែង “​ស្រលាញ់​កូនក្រមុំ​តុក្កតា​និង​សុបិន​ចង់​មើលទៅ​ដូច​នាង​នៅ​ថ្ងៃ​ណាមួយ​”​។​

​ទោះយ៉ាងណា មិនមែន​គ្រប់ៗ​គ្នា​សុទ្ធតែ​យល់ស្រប​ថា​នាង​មើលទៅ​ដូចជា​កូនក្រមុំ​តុក្កតា​នោះទេ ដោយ​អ្នកខ្លះ​ឈានដល់​ថ្នាក់​ហៅ​នាង​ថា “​បិសាច​”​។​

​អ្នក​ប្រើ Twitter មួយចំនួន​បាន​និយាយថា កូនក្រមុំ​តុក្កតា​នេះ​នឹងមិន​ធ្វើ​ឱ្យគេ​មាន​សម្រើប​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

នាង​អង់​ដ្រេ អ៊ី​វ៉ា​ណូ​វ៉ា វះកាត់​កែកុន​ជាង​១៥​ដង​កាលពី​ឆ្នាំមុន​ដើម្បីឱ្យ​មើលទៅ​ដូច​កូនក្រមុំ​តុក្កតា
នាង​អង់​ដ្រេ អ៊ី​វ៉ា​ណូ​វ៉ា វះកាត់​កែកុន​ជាង​១៥​ដង​កាលពី​ឆ្នាំមុន​ដើម្បីឱ្យ​មើលទៅ​ដូច​កូនក្រមុំ​តុក្កតា