នារី​ពេល​កូនខ្ចី គួរតែ​ប្រយ័ត្ន​ពីអ្វី​ក្នុង​ជីវភាព​រស់នៅ​?

1787
ចែករម្លែក
  • 2
    Shares

អត្ថបទ​ខាងក្រោម​នេះ នឹង​បង្ហាញ​អ្នក​ពី​រឿង​ដែល​នារី​កូនខ្ចី​គួរតែ​ប្រយ័ត្ន​។ តើ​មាន​អ្វី​ខ្លះទៅ​?

​ក្នុងកំឡុងពេល​ដែល​អ្ន​ក​សម្រាល​រួច​ចំនួន​មួយខែ ក្រៅពី​ញ៉ាំ​បាយ និង​ចូល​បន្ទប់ទឹក អ្នក​គួរតែ​គេង​លើ​គ្រែ ព្រោះ​បើ​អ្នកដើរ​ច្រើន ឬ​អង្គុយ​ច្រើន នឹង​អាចធ្វើ​ឲ្យ​ស្បូន​អ្នក​យារ​ធ្លាក់​ជាមិនខាន​ឡើយ​។​

​ប្រសិនជា​អ្នក​ចង់​លុបមុខ ឬ​ដុសធ្មេញ អ្នក​គួរតែ​យក​ទឹក​ដែល​ដាំ​ពុះ រួច​ទុក​វា​ឲ្យ​ក្តៅ​អ៊ុនៗ ទើប​យកមកប្រើ​បាន​។​

​អ្នក​មិនគួរ​ពរ​កូន​នោះទេ ព្រោះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គ្រឿងក្នុង​របស់​អ្នក​។ ដូចនេះ ពេលដែល​អ្នក​ចង់​បំបៅ​ទឹកដោះ​ដល់​កូន អ្នក​គួរតែ​បំបៅ​ដោយ​គេង ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​។​

​អ្នក​មិនគួរ​ងូតទឹក​ឲ្យ​កូន​នោះទេ ព្រោះ​អាចធ្វើ​ឲ្យ​អ្នក​ឈឺចង្កេះ​នៅពេល​ក្រោយ ថែមទាំង​អាចធ្វើ​ឲ្យ​ដៃ​អ្នក​ស្ពឹក​ទៀតផង​។​

​អ្នក​មិនគួរ​ឲ្យ​រាងកាយ​ត្រូវ​ខ្យល់​ឡើយ ព្រោះ​ក្រោយ​ពេលដែល​អ្នក​សម្រាល​រួច រន្ធ​ញើស​អ្នក​អាច​បើក​ធំ ដោយ​អាចធ្វើ​ឲ្យ​អ្នក​តែង​ឈឺក្បាល​មិនជា​នោះទេ​។​

​អ្នក​មិនគួរ​ឡើងជណ្តើរ​ក្រោយ​ពេលដែល​សម្រាល​រួច​នោះទេ ថែមទាំង​មិនអាច​លើក​របស់​ធ្ងន់ៗ​ទៀតផង​។​

​អ្នក​មិនគួរ​ហូរ​ទឹកភ្នែក​ពេលដែល​ស្ថិតក្នុង​ដំណាក់កាល​កូនខ្ចី​ទេ ព្រោះ​អាចធ្វើ​ឲ្យ​ភ្នែក​អ្នក​ងាយ​ខូច​ខ្លាំងណាស់​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ក្នុងពេលដែល​អ្នក​កូនខ្ចី​៕ ដោយៈ health.com.kh​