នារី​មាឌតូច​ល្អិត​បំផុត​ក្នុង​ពិភពលោក​ចូលរួម​បោះឆ្នោត​ផ្អើល​ពេញ​ការិយាល័យ​

241
ចែករម្លែក

​ដំណាក់កាល​ដំបូង​នៃ​ការបោះឆ្នោត​សកល​នៅ​ប្រទេស​ឥណ្ឌា បាន​ចាប់ ផ្តើម​កាលពី ថ្ងៃទី​១១ ខែមេសា ហើយ​ដំណាក់កាល​ចុងក្រោយ​គ្រោង​នឹង​បញ្ចប់​ត្រឹម​ថ្ងៃទី​១៩ ខែឧសភា​។

​ដោយ​ចំនួន​ប្រជាជន​សរុប​មាន​រហូតដល់​ទៅ​ប្រមាណ ១,៣ ពាន់​លាន​នាក់ ប្រទេស ឥណ្ឌា បាន​ក្លាយជា​សេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​ពិភពលោក ហើយ​ពលរដ្ឋ​ដល់​ទៅ​ប្រមាណ ៩០០ លាន​នាក់​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​នៅក្នុង ការបោះឆ្នោត​សកល​ក្នុង​ឆ្នាំ​២០១៩ នេះ​ដើម្បី​ជ្រើសតាំង​រដ្ឋាភិបាល​ថ្មី​សម្រាប់​អាណត្តិ ៥ ឆ្នាំ​បន្ទាប់​។

​ស្របពេល​ជាមួយគ្នានេះដែរ នាង ចូ​ទី អាម​ហ្គេ (Jyoti Amge) មាន​កម្ពស់​ត្រឹមតែ ៦៣ សង់ទីម៉ែត្រ និង​ទម្ងន់​ត្រឹមតែ ៥ គីឡូក្រាម​ដែលជា​ប់​កំណត់ត្រា​ឯតទគ្គ​កម្ម​ជានា​រី មាន​មាឌតូច​ល្អិត​បំផុត​ក្នុង​ពិ​ផ​ព​លោក ក៏បាន​ចូលរួម​ការបោះឆ្នោត​នេះដែរ​។

​នាង​បាន​ក្លាយជា​ចំណុច​ចាប់អារម្មណ៍​ខ្លាំង​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​ក្នុង​ទីក្រុង​ណាក​ពួ (Nagpur) នៅពេល​នាង​បង្ហាញមុខ​ទៅ​បោះឆ្នោត​៕ ប្រែ​សម្រួលៈ ខុម