នារី​ម៉ាស្សាចោទភ្ញៀវបន្លំលួចទូរស័ព្ទ ប្ដឹងផ្ដល់ផ្អើលសមត្ថកិច្ច​

702
ចែករម្លែក

​ដោយ : ​ចាន់តូ​/ភ្នំពេញ ៖ កន្លងមក​ជារឿយៗ បុរសៗ​ដែល​និយម​ចូលចិត្តស្រណុក​កាយ សប្បាយចិត្ត ប្លែក​អារម្មណ៍ ចូល​ហាងផ្ទះ​ម៉ាស្សា ដើម្បី​សម្រួល​សរសៃ​សរ​សូង ហើយក៏​កើតមាន​បាត់បង​របស់ទ្រព្យ និង​ដាក់​ការចោទប្រកាន់​ទៅលើ​ស្ត្រី​ម៉ាស្សា មាន​ចេតនា​លួច ឈានដល់​ប្តឹងផ្តល់ឃាត់ខ្លួន ឡើង​តុលាកា ឃុំខ្លួន​ដាក់ពន្ធនាគារ​តែ​ញ៉យ ក៏ប៉ុន្តែ សម្រាប់​រឿងហេតុ​ថ្មី​មួយ​នេះ​វិញ ខាង​ស្ត្រី​ម៉ាស្សា​បានធ្វើការ​ចោទប្រកាន់​ទៅលើ​ភ្ញៀវ​វិញ​ម្តង ក្រោយពីភ្ញៀវ​ចូល​ម៉ាស្សា ហើយ​គេងមួយ​យប់ ព្រឹក​ឡើងចោទថា​បាត់​ទូរស័ព្ទ ទៅវិញ ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពី​ព្រឹក​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៨ នៅផ្ទះ វីន វីន ម៉ាស្សា​បុរាណ​ខ្មែរ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​តាម​បុរស​ជា​ភ្ញៀវ បាន​បដិសេធ​រាល់​ការចោទប្រកាន់ ពី​ស្ត្រី​ម៉ាស្សា​នោះ​ទាំងអស់ ថា​ខ្លួន​មិនបាន​លួច​យក​ទូរស័ព្ទ​របស់​នាងៗ​ឡើយ ហើយ​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៨ ខ្លួន​ពិតជា​បាន​ចូល ទៅ​ម៉ាស្សា នៅផ្ទះ​ខាងលើ​មែន ជាមួយ នារី​អាវ​ក្រហម ហើយ​ដេក​រហូតដល់​ព្រឹក​ឡើង ទើប​ងើប​ត្រឡប់​ទៅផ្ទះ។ ស្រាប់តែ​ទូរស័ព្ទ​ហៅ​ខ្លួន​មកវិញ សួរនាំនិង​ចោទ រឿង​ថា​បាត់​ទូរស័ព្ទ​ទៅវិញ ហើយ​បាត់​ទូរស័ព្ទ​នោះ​ទៀតសោត បាត់​នៅ​បន្ទប់​ផ្សេង​ទៅទៀត មិន​មែ​បាត់​នៅក្នុង​បន្ទប់ ស្ត្រី​ម៉ាស្សា​នោះឡើយ ។​

​ដោយ​កើតទុក្ខ​មិន​សុខចិត្ត ស្ត្រី​ម៉ាស្សា បាន​ប្តឹងទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​ស្រាវជ្រាវ ទោះជា​ឆែក​ពិនិត្យមើល​តាមរយៈ​កាមេរ៉ា​សុ​វត្ថិភាព នៅផ្ទះ​ម៉ាស្សា​ខាងលើ គ្មាន​ឃើញ​ភស្តុតាង​ណាមួយ ដែល​ចោទ​ទៅលើ​ភាគី​ខាង​ភ្ញៀវ​ដែរ ។ បន្ទប់​ដែល​ស្ត្រី​ម៉ាស្សា​ម្នាក់​ផ្សេងទៀត​អះអាងថា​បាត់​ទូរស័ព្ទ I Phone7Plush ជា​បន្ទប់​ផ្សេង​ ។ដោយឡែក ហើយ​មើល​តាម​កាមេរ៉ា​សុ​វត្ថិភាព ក៏​គ្មាន​ឃើញ​បុរស​ខាងលើ ចេញឬ​ចូល​បន្ទប់​នោះដែរ ពេលចេញ​ចូល តែ​បន្ទប់​ដែល​គេ​ត្រូវ​ចូល​ម៉ាស្សា​នោះ ។​

​ដោយ​មិន​អស់ចិត្ត ជជែក​ចោទប្រកាន់និង​ប្រកែក នៅផ្ទះ​កើតហេតុ​មិន​ដាច់ស្រេច សមត្ថកិច្ច​នាំ​ភាគី​សងខាង​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ លទ្ធផល ក៏​គ្មាន​សញ្ញាណ​ណាមួយ ហៅថា​ជា​ភស្តុតាង ត្រូវ​ចោទប្រកាន់​ទៅលើ​ភ្ញៀវ​ដែរ គ្មាន​ហេតុផល​ច្បាស់លាស់ សមត្ថកិច្ច​ឲ្យ​វិលត្រឡប់​ទៅវិញ​ទាំង និង​បន្ត​ស្រាវជ្រាវ​បន្ថែមទៀត ៕​B