នារី​ម្នាក់​ចងក​ធ្វើអត្តឃាត​ក្នុង​បន្ទប់ទឹក​, មិនទាន់​ដឹង​មូលហេតុ​!

835

(​ភ្នំពេញ​): នារី​ម្នាក់​ជា​បុគ្គលិក​ខារ៉ាអូខេ​រូប​ស្រស់​ម្នាក់ ចងក​សម្លាប់ខ្លួន ក្នុង​បន្ទប់ទឹក​មិនដឹង​មូលហេតុ ហើយ​បង្ក​ការភ្ញាក់ផ្អើល​ដល់​ម្ចាស់ផ្ទះ​ប្ដឹង​សមត្ថកិច្ច ចុះមក​ត្រួតពិនិត្យ​សាកសព កាល​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៦ ខែ សីហា ឆ្នាំ ២០១៧ នៅ​ចំណុច​ផ្ទះ​លេខ​៣៧DE1 E2 បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​៣៩០ ក្រុម​៤៣ ស្ថិតនៅ​ភូមិ​៤ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន​ក្រុងភ្នំពេញ​ហើយ​នារី​រូបនោះ​មិនត្រូវ​ប្រាប់​អត្តសញ្ញាណ​នៅឡើយ​ទេ​៕L ដោយ​: សុវណ្ណ​ភូមិ​