នារី​ម្នាក់​ចិត្តខ្លាំង​ខឹង​សង្សារ​ក៏​លោត​ពីលើ​ម៉ូតូ​ពេល​កំពុង​ជិះ​លឿន​ធ្លាក់​ប្រកាច់​បែកក្បាល​រងរបួស​ធ្ងន់​

1174
ចែករម្លែក

​(​ភ្នំពេញ​)៖​នារី​ម្នាក់​ចិត្តខ្លាំង​ដោយ​ខឹង​សង្សារ​ពេល​កំពុង​ជិះ​ម៉ូតូ​លឿន​ក៏​លោត​ពីលើ​ម៉ូតូ​ប្រកាច់​បែកក្បាល​រងរបួស​ធ្ងន់​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវ​លេខ​២៦៥ ក្បែរ​ផ្សារ​សំណង​១២ ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំ​ពេញកា​លេះ​ពីថ្ងៃ​១ ខែសីហា ឆ្នាំ ២០១៧​។​

សាក្សី​បាន​ឲ្យ​ដឹងថា​មាន​គូរ​សង្សារ​វ័យ​ប្រហែល​១៤​ឆ្នាំ បាន​ជិះ​ម៉ូតូ​ដឹក​គ្នា ស្រាប់​ពេលនោះ​មានរឿង​ឈ្លោះប្រកែក រហូតដល់​ខាង​ស្រី​ខឹង​បាន​លោត​ពីលើ​ម៉ូតូ​ដែល​សង្សារ​កំពុងតែ​បើក​យ៉ាង​លឿង បណ្ដាល​ឲ្យ​ធ្លាក់​ដួល​បោក​ទៅ​និង​ថ្នល់​ប្រកាច់ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ដឹក​តាម​ម៉ូតូ​កង់​បី​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ ។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា គូរ​ស្នេហ៍​វ័យ ក្មេង​មួយ​នេះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង ហុងដា​សេ​១១០ សង​ប៊ិច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BK4315​បាន​ជិះ​ឌុប​គ្នា​ធ្វើដំណើរ​ផ្លូវ​ជាប់​របងផ្សារ​ហេង​លី​។​ក្រោយពី​ក្មេងស្រី​រងគ្រោះ​លោត​ហើយ​ភ្លាមនោះ​ក្មេងប្រុស​ដែលជា​អ្នក​ឌុប​នោះ បាន​ជិះ​ត្រឡប់មក​ក្រោយ​វិញ​និង​ជួយ​ធ្វើ​ចរ​នា​ឲ្យ​សង្សារ​របស់ខ្លួន នឹង​បាន​ប្រាប់​មូលហេតុ​ថា ពួកគេ​ជាស​ង្សា​និង​គ្នា ហើយ​មុនពេល​កើតហេតុ គឺ​ពួកគេ​បាន​ឈ្លោះ​គ្នា ទើប​នាង​ខឹង​ខ្លាំងពេក​ក៏​លោត​ពីលើ​ម៉ូតូ​ទាំង​កំរោល​តែម្តង ។​

​ចំណែក​ក្មេងស្រី​រងគ្រោះ ត្រូវបាន​ប្រជាពលរដ្ឋ​នាំគ្នា​លើ​ដាក់​ម៉ូតូ​កង់​បី ដឹក​យកទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​ផងដែរ ៕S/​ដោយ​៖​ហូ​សាន់​

​នារី​ម្នាក់​ចិត្តខ្លាំង​ខឹង​សង្សារ​ក៏​លោត​ពីលើ​ម៉ូតូ​ពេល​កំពុង​ជិះ​លឿន​ធ្លាក់​ប្រកាច់​បែកក្បាល​រងរបួស​ធ្ងន់​(រូប៖វ៉េបសាយ)