នារី​ម្នាក់​ចំណាយ​ប្រាក់​ជាច្រើន​ម៉ឺន​ដុល្លារ​ដើម្បី​តែងខ្លួន​ឱ្យ​ដូច​កូនក្រមុំ​តុក្កតា​

385

នារី​ម្នាក់​ដែលជា​បុគ្គលិក​ផ្នែក​លក់ រាយ​បាន​ចំណាយ​ប្រាក់​ដល់​ទៅ ២៧.០០០​ដុល្លារ​អាមេរិក សម្រាប់​ការ តុបតែង​ខ្លួន​ឱ្យ​ដូច​កូនក្រមុំ​តុក្កតា ។​

​នាង ចេ​ដ ស្មី​ត (J ade Smith) អាយុ ២១​ឆ្នាំ​មកពី​វែ​លីង​ថុ​ន (Wallington) សង្កាត់​ស្សារី (Surrey) ប្រទេស​អង់គ្លេស បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​ទៅលើ គ្រឿង​តុបតែង​ខ្លួន​រាប់​ចាប់ពី​ស្បែក ជើងសក់​ពាក់​និង​ប្រដាប់ប្រដា​ក្មេង​លេង ហើយ​នាង​ថែមទាំង​ពាក់​ឡែ​ន​ពង្រីក រង្វង់​ភ្នែក​ទៀតផង ដើម្បីឱ្យ​កាន់តែ​ដូច កូនក្រមុំ​តុក្កតា ។​
​ ​
​សូមបញ្ជាក់ថា កាលពីពេល ថ្មីៗ​នេះ គ្រូពេទ្យ​បានធ្វើ​រោគវិនិច្ឆ័យ ពិនិត្យឃើញ​នាង​កើត​ជំងឺ fibromyalgia ជំងឺ​រ៉ាំរ៉ៃ​ម្យ៉ាង​ដែល​បណ្តាលឱ្យ​មានការ​ឈឺ​ចុកចាប់​សាច់ដុំ និង​ស្នាម​ជាំ​ពេញ រាងកាយ​ដែល​នាង​ត្រូវ​លេបថ្នាំ​បំបាត់​ការឈឺចាប់​ប្រចាំថ្ងៃ ។​

​នាង​និយាយថា ការតុបតែង ខ្លួន​បែបនេះ​បាន​ជួយ​ឱ្យ​នាង​មាន អារម្មណ៍​ធូរស្រាល ពី​ការឈឺ​ចុកចាប់ ព្រោះ​វា​ជា​ចំណង់​ចំណូលចិត្ត​របស់ នាង​ហើយ​នាង​នឹង​ពិចារណា​វះកាត់ ដើម្បីឱ្យ​ដូច​កូនក្រមុំ​តុក្កតា ៕ ប្រែ​សម្រួល​: ខុម​