នារី​ម្នាក់​ជិះ​ម៉ូតូ​មក​លោតទឹក​សម្លាប់ខ្លួន​លិច​បាត់ ​មិនទាន់​ដឹង​មូលហេតុ​

412
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​នារី​ម្នាក់​ជិះ​ម៉ូតូ​តែម្នាក់ឯង​បាន​លោតទឹក​សម្លាប់ខ្លួន​លើ​ស្ពាន​ជ្រោយចង្វា​ធ្លាក់​លិច​បាត់​ បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកដំណើ​រ​នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វាថ្មី​ ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ​រាជធានី​ភ្នំ​ព​ញ​កាលពី​យប់​ថ្ងៃទី​២៦ ​ខែមិថុនា​ឆ្នាំ​២០១៩ ។

​អត្តសញ្ញាណប័ណ្ណ​នៅក្នុង​កាបូប​នារី​រងគ្រោះ​មានឈ្មោះ​វេន​ ឡៃ ​អាយុ​២៣​ឆ្នាំ​ស្នាក់នៅ​ភូមិ​ដូង ​ឃុំ​ដូង ​ស្រុក​ប្រាសាទ​ប​ល្ល័​ង្ក ខេត្តកំពង់ធំ ​រួមជាមួយ​នឹង​ម៉ូតូ​មួយគ្រឿង​ម៉ាកវីវ៉ា​ពណ៌​ខ្មៅ ​ពាក់​ផ្លាក​លេខ​ភ្នំពេញ 1J.0508​។

​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ​មុនពេល​កើតហេតុ​ គេ​ឃើញ​នារី​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា តែម្នាក់ឯង​ធ្វើដំណើរ​ឆ្លងស្ពាន​ពី​កើតមក​លិច​។​លុះ​មកដល់​ពាក់កណ្ដាល​ស្ពាន​ក៏​ឈប់​ម៉ូតូ​លោតទឹក​សម្លាប់ខ្លួន​តែម្ដង​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​បានត្រឹមតែ​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​រង់​ចាំសាច់ញាតិ​យក​ឯ​សារ​មក​ផ្ទៀងផ្ទាត់​និង​ប្រគល់ជូន​វិញ​តែប៉ុណ្ណោះ​៕S/​Ha