នារី​ម្នាក់​ឈរ​ចាំ​រុឺម៉ក​កង់​បី​ត្រូវ​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប​តែ​មិន​សម្រេច​ឃាត់​បាន​ម្នាក់​

495
ចែករម្លែក

ដោយៈសាវ​រក្ស​/​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​២​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ពី​នារី​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចេញ​ជួយ​អន្តរាគមន៍​ឃាត់​បាន​ភ្លាមៗ កាលពី​ម៉ោង​៨​យប់​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០១៩ នៅ​ចំនុច ផ្លូវ​បេតុង ក្រុមទី​៥ ភូមិ បឹង​សាឡាង​ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។​

​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​២​នាក់ ឈ្មោះ សន សុីនួន ភេទប្រុស អាយុ២០​ឆ្នាំ មុខរបរ ទីលំនៅ​មិន​ពិតប្រាកដ ​(​ប្រើប្រាស់​ថ្នាំញៀន​)​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ហេង សុភាព​ ភេទស្រី អាយុ៤០​ឆ្នាំ មាន​ទីលំនៅផ្ទះជួល ផ្លូវលំសង្កាត់ ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ។​

​បើតាម​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ចេញពី​កម្មវិធី​ឡើង​គេហដ្ឋាន​ថ្មី​រងចាំ​ជិះ​រុឺ​ម៉ក ​ដើម្បី​ទៅផ្ទះ​ភ្លាមនោះ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មក​អែប ​ហើយ​ធ្វើ​សកម្មភាព​ឆក់យក​កាបូប​ហើយ​ធ្លាក់​ពីលើ​ម៉ូតូ​រត់ រួច​ត្រូវ​សមត្ថកិច្ច​កំពង់​ល្បាត​ឃាត់​បាន​ម្នាក់​យកមក​ប៉ុស្តិ៍​ ដើម្បី​សាកសួរ​បន្ត​និតិ​វិធី។​

​ចំពោះ​សំភា​រះ​ដកហូត​១.​កាបូប​ចំនួន​១ ក្នុងនោះ មាន​ទូរស័ព្ទដៃ​១​គ្រឿង ម៉ាក​អាយ​ហ្វូ​ន​សុ​ី​វ៉ែន​ប្លើ​ស, ២.​ប្រាក់​ដុល្លា​ចំនួន​៦០​ដុល្លា​បានប្រគល់​ជូន​ជនរងគ្រោះ​វិញ​។​

​ចំពោះមុខ​អធិការដ្ឋាន​បានធ្វើការ​ស្រាវជ្រាវ​រក​បក្ខពួក​បន្ថែម ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្តតាម​និ​តី​វិធី៕B/