នារី​ម្នាក់​ត្រូវ​ចោរឆក់​កាបូប​ទា​ញក​ន្ទ្រា​ក់​ឲ្យ​ដួល រងរបួស​ធ្ងន់ នៅក្នុង​សង្កាត់​ទឹកថ្លា

988
ចែករម្លែក

ភ្នំពេញ​៖ នារី​រូប​ស្រស់ស្អាត​ម្នាក់ ត្រូវបាន​ចោរឆក់​យក​កាបូប​ស្ពាន តែ​មិនបាន​សម្រេច ខណៈដែល​កំពុងតែ​ជិះ​ម៉ូតូ តែ​បណ្តាល​ឲ្យ​ដួល​អូស​ទៅនឹង​ថ្នល់​រងរបួស​រលាត់​ដៃ​ជើង​យ៉ាងដំណំ បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង ១១​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្បែរ​និង​ផ្សារ​ហេង​លី ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​នារី​រងគ្រោះ​មានឈ្មោះ ជឿន សុវណ្ណ អាយុ​២២​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​បុរស​ជា​សង្សារ ហៅ​រ៉ឺម៉ក​កង់​បី ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕ ដោយ​៖ លីន​ណា​