នារី​ម្នាក់​ត្រូវ​ប្តី​កំណាច​កាប់​ដាច់​ប្រអប់ដៃ​ទាំងពីរ

263

​នារី​ជនជាតិ​រុស្ស៊ី​ដ៏​ក្លាហាន​ម្នាក់​បាន​ជួបជុំ​ជាមួយ​កូនប្រុស​ទាំងពីរ​នាក់រ​បស់​ខ្លួន​វិញ​ជា​លើកដំបូង​គួរ ឱ្យ​ត្រេកអរ​ចាប់តាំងពី​ប្តី​កំណាច​របស់​នាង​បាន​ប្រើ​ពូថៅ​កាប់​ដាច់​ប្រអប់ដៃ​ទាំងពីរ​របស់​នាង​ដោយសារ ភ្លើង​ប្រចណ្ឌ​។

​នារី​រងគ្រោះ​ឈ្មោះ ម៉ា​ហ្គា​រីតា ហ្គ្រា​ច​យ៉ូ​វ៉ា (Margarita Grachyova) អាយុ ២៥ ឆ្នាំ​បាន​ឱប​កូនប្រុស របស់​នាង​ដោយ​ក្តី​នឹករលឹក​ជា​ពន់ពេក នៅពេល​នាង​ចេញពី​មន្ទីរពេទ្យ​រយៈពេល ២​សប្តាហ៍​កន្លះ​បន្ទាប់ ពី​ការប្រើ​អំពើហិង្សា​ដ៏​ព្រៃផ្សៃ​ខាងលើ​កើតឡើង​។

​ប្រអប់ដៃ​ម្ខាង​ដែល​របួស​ធ្ងន់ធ្ងរ​ត្រូវបាន​ដេរ​ភ្ជាប់​គ្នា​វិញ ហើយ​នាង​សង្ឃឹមថានឹង​អាច​ប្រើ​វា​ឡើងវិញ​បាន ប៉ុន្តែ​គួរឱ្យ​ស្តាយ​នាង​បាន​បាត់​បង់ដៃ​ម្ខាង​ទៀត​នៅក្នុង​អំពើហិង្សា​នោះ​។

​នាង​បាន​ប្រាប់​កូនប្រុស​របស់​នាង​ថា នាង​នឹងមាន “​ដៃ​យន្ត​” នៅលើ​កដៃ​ម្ខាង​ទៀត ប៉ុន្តែ​នាង​មិន​ព្រម ប្រាប់​ពួកគេ​អំពី​អ្វីដែល​ប៉ា​របស់​ពួកគេ​បានធ្វើ​មកលើ​នាង​ឡើយ​។

​សូមបញ្ជាក់ថា ប្តី​កំណាច​ឈ្មោះ ដ្មី​ទ្រី ហ្គ្រា​ច​យ៉ូ​វ (Dmitry Grachyov) អាយុ ២៦ ឆ្នាំ​បាន​កាប់​ប្រហារ​នាង​ដោយសារ​សង្ស័យ​ខុស​ថា​នាង​មាន​សា​ហាយ​បន្ទាប់ពី​នាង​ទាមទារ​លែងលះ​។​បច្ចុប្បន្ន​ប្តី​កំណាច​រូបនេះ​កំពុងស្ថិត​ក្នុង​មន្ទីរឃុំឃាំង ហើយ​ប្រឈម​ការជាប់​ពន្ធនាគារ ១៥ ឆ្នាំ​៕ ប្រែ​សម្រួល​: ខុម​