នារី​ម្នាក់​ទំនង​មាន​វិបត្តិ​ផ្លូវចិត្ត​បានមក​លោតទឹក​សម្លាប់ខ្លួន​នៅមុខ​បរមរាជវាំង​ត្រូវ​ប្រជាព​រដ្ឋ​ជួយ​ស្រង់​ទាន់

342
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា/ភ្នំពេញ ៖ មានការ​ភ្ញា​ក់​ផ្អើល​មួយ​កើតឡើង​ទាំង​កណ្ដាលយប់​បន្ទាប់ពី​មាន​នារី​ស្រស់ស្អាត​ម្នាក់​មក​លោតទឹក​សម្លាប់ខ្លួន​ដោយមាន​វិបត្តិ​ផ្លូវចិត្ត​ដោយ​បងស្រី​របស់ខ្លួន​បាន​ស្លាប់ចោល​ធ្វើ​ឲ​គាត់​រស់​ម្នាក់ឯង​កណ្ដោច​ក​ណ្ដែ​ង គិត​អ្វី​មិន​ចេញ​មក​លោតទឹក​សម្លាប់ខ្លួន​នៅមុខ​បរម​រាជវាំង​(​មាត់ទន្លេរ​ក្បែរ​ព្រះអង្គ​ដ​ង្កា ) តែ​មិនបាន​សំរេច​ត្រូវ​បាន​ប្រជាព​រដ្ឋ​ជួយ​ស្រង់​យកមក​លើគោក​ទាន់​។ ករណីនេះកើតឡើង​កាល​ម៉ោង​១​និង​៥០​នាទី​យប់​រំលង​អ​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១១​ខែ​កក្កដា​ឆ្នាំ​២០១៩​។​
នារី​ប៉ងធ្វើអត្តឃាតឈ្មោះ​ស្រី​និ​ច​ ​អាយុ​ប្រហែល​២២​ឆ្នាំ​ ស្នាក់នៅ​ម្ដុំ​ទួលគោក​។​

តាម​ការរៀបរាប់​ពី​នារី​នោះ​បាន​ឲ្យ​អ្នក​សារ​ព័​ត៌មាន​ថា នាង​ពិបាកចិត្ត​យ៉ាងខ្លាំង​បន្ទាប់ពី​បងស្រី​នាង​បង្កើត បាន​ស្លាប់ចោល​បន្សល់ទុក​ឲ្យ​រូបគេ​រស់នៅ​តែម្នាក់ឯង​កណ្ដោចកណ្ដែង​គិត​អ្វី​មិន​ចេញ​ក៏​ឈានទៅដល់​ការសំរេចចិត្ត​បញ្ចប់ជីវិត​។
​ក្រោយ​កើតហេតុគេ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ ​ដោយមាន​ការ​លោង​លួ​ម​ពី​សមត្ថកិច្ច​និងប្រជាជនន​ ទេី​ប​នារី​ខាង​លេី​នេះ​សម្រេចចិត្ត​ត្រលប់​ទៅផ្ទះ​របស់ខ្លួន​វិញ​៕​B/