នារី​ម្នាក់​ធ្លាក់​ពីលើ​ដឺ លី​ត​ហ៍ ហូ​ថែ​ល​បណ្តាល​ឲ្យ​ស្លាប់​,​មូលហេតុ​ពុំទាន់​ដឹង​

299

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅពេល​មុននេះ​បន្តិច​បន្ទាប់ពី​មាន​នារី​ម្នាក់​បាន​ធ្លាក់​ពីលើ​ អគារ ដឺ លី​ត​ហ៍ ហូ​ថែ​ល​& ស្វី​ត​ហ៍ បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ភ្លាមៗ​យ៉ាង​អាណោច​អធម​។​

ហេតុ​ការបង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​បានកើត​ឡើង​នៅវេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃទី​១២ ខែកញ្ញា​ឆ្នាំ​២០១៨​។​អគារ​អូ​តែ​ល​ដែល​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​១០៥ ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​
​ព័ត៌មាន​បឋម​ពុំទាន់​ដឹង​អំពី​មូលហេតុ​និង​អត្តសញ្ញាណ​ជនរងគ្រោះ​នៅឡើយ​ទេ ៕​សរន