នារី​ម្នាក់​បើករថយន្ត​ដឹក​មាន់​ បើក​គេច​ពី​ម៉ូតូ ​ជ្រុល​ទៅបុក រថយន្ត​ទំនើប​ ​រថយន្ត​ទាំងពីរ​ខូចខាត​ដូចគ្នា

236
ចែករម្លែក
រថយន្ត​ដឹក​មាន់​ បើក​គេច​ពី​ម៉ូតូ ​ជ្រុល​ទៅបុក រថយន្ត​ទំនើប​

ដោយៈ​ចាន់តូ​-ភ្នំពេញ ៖ នារី​ម្នាក់​បើករថយន្ត​ហ៊ីយ៉ានដាយ​បោះពួយ​យ៉ាង​លឿន​ បានគេច​ពី​ម៉ូតូ​មួយគ្រឿង ក៏​ជ្រុល​ទៅបុក​រថយន្ត​ទំនើប​កំពុងបើក​បរប​ញ្ច្រា​សទិស​គ្នា​ បណ្ដាល​ឲ្យ​រេ​ចង្កូត​ទៅបុក​ចូលភោ​ជនី​ដ្ឋា​ន​ឫ​ស្សី​គុជ ​បណ្ដាល​រង​ការខូចខាត​រថយន្ត​ទាំងពីរ​យ៉ាងដំណំ​ តែ​សំណាង​ល្អ​មិនមាន​អ្នករបួស​នោះទេ​។

ហេតុ​ការ​ណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៨​:២០​នាទី​យប់​ថ្ងៃ​សុក្រ ទី​១២ ខែ​កក្ក​ដា ឆ្នាំ​២០១៩​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២០០៤ ​ចំណុច​បន្ទាយ​៩៩ ​ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោ​ធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​មុនពេល​កើតហេតុ​ គេ​ឃើញ​នារី​ម្នាក់​បើករថយន្ត​ហ៊ីយ៉ាន់ដាយ​ក្បាល​ព​ណ៌ស ពាក់​ផ្លាក​លេខ​ភ្នំពេញ​3A .7613 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខ​ណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បានគេច​ពី​ម៉ូតូមួយគ្រឿង​ បណ្ដាល​ឲ្យ​ជ្រុល​ទៅបុក​រថយន្ត​​ទំនើប​ម៉ាក​វ៉ុល​ហ្គេ​ន ព​ណ៌​ខ្មៅ​ពាក់​ផ្លាក​លេខ​ភ្នំពេញ​2BD . 2223 កំពុងធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​បញ្ច្រាសគ្នា​ពេញទំហឹង​ បណ្ដាល​ឲ្យ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹក​មាន់​រេ​ចង្កូត​មក​ខាងស្ដាំ​ជ្រុល​ទៅបុក​ចូល​របង​ហាង ​រង​ការខូចខាត​បន្តិច​ប​ន្តួច ចំណែក​រថយន្ត​ទាំងពីរ​ខូចខាត​ដូចគ្នា​។​

​ក្រោយ​កើតហេតុ​ស មត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​កន្លែងកើតហេតុ​ បាន​ឲ្យ​ភាគី​ទាំងពីរ​សម្របសម្រួល​គ្នា​ ដោយ​ខាង​ម្ចាស់​រថយន្ត​ហ៊ីយ៉ាន់ដាយ​បង្ក​បាន​ព្រម​សង​សំណង​ទៅលើ រថយន្តទំនើប​យកទៅ​ជួសជុល​ឡើងវិញ​ដើម្បី​បញ្ចប់រឿង​៕​/Ha