នារី​ម្នាក់​មានទំនាស់​បន្តិចបន្តួច​ជា​ប្ដី លោតទឹក​សម្លាប់ខ្លួន​

842
ចែករម្លែក

(​ព្រៃវែង​) ៖ នារី​ម្នាក់​មានទំនាស់​ជាមួយ​ប្ដី​បន្តិចបន្តួច បាន​លោតទឹក​សម្លាប់ខ្លួន នៅ​ចំណុច​ទឹក​រណ្តៅ​អេ​ស្កា​វ៉ូ​ទ័​រ​ជីក​ជម្រៅ ៥​ម៉ែត្រ ចំងាយ ៣០០​ម៉ែត្រ ខាងត្បូង​ភូមិក​គោ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្តព្រៃវែង កាលពី​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ​២០១៧​។

​អត្តឃាត​ជន​ឈ្មោះ ឌឹ​ម ស៊ីណា អាយុ ១៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

​សមត្ថកិច្ច​មូលដ្ឋាន បានឱ្យដឹងថា ដោយសារ​មានទំនាស់​ជាមួយ​ប្តី​បន្តិចបន្តួច នារី​រូបនោះ បានរ​ត់ទៅ​លោត​ចូល​ទឹក​រណ្តៅ​ដី​បណ្តាល​ឲ្យ​លង់​ស្លាប់​។ បច្ចុប្បន្ន សាកសព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕L ដោយ​៖ លីន​ណា​