នារី​ម្នាក់​លេបថ្នាំ​ធ្វើអត្តឃាត ព្រោះតែ​ខឹង​ម្តាយ​ស្តីប្រដៅ​រឿង​ដើរលេង​ដូច​ក្មេងប្រុស​

1271
ចែករម្លែក

​ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ស្ត្រី​ជា​ម្តាយ​មានទុក្ខ​ក្រៀមក្រំ មាន​វិ​ប្ប​សារី តែ​ក៏​ថា​មិន​នឹកស្មានថា កូនក្រមុំ​របស់គាត់​ចិត្តខ្លាំង​ដល់​ម្លឹ​ង តែបើ​វា​ស្លាប់​ក៏​ស្លាប់ទៅ​ចុះ​ឲ្យ​វា​ផុត​កម្ម​។ នៅ​ថ្ងៃទី​២២​ខែសីហា​នេះ ស្ត្រី​ជា​ម្តាយ​និយាយថា នឹក​ថយក្រោយ គាត់​ស្តាយ​បាយ ស្តាយ​ទឹកដោះ​ណាស់ ដែល​ខិតខំ​ចិញ្ចឹម​បីបាច់​ថែរក្សា​តាំងពី​តូច​មកដល់​ពេញវ័យ​ដូច្នេះ បែរជា​កូនស្រី​លេបថ្នាំ​អត្តឃាត ហើយ​ខឹង​ម្តាយ​ស្តីប្រដៅ​រឿង​ដើរលេង​ដូច​ក្មេងប្រុស​នោះ​។​

​សូម​រំលឹកថា ករណី​នារី​វ័យក្មេង​នៅ​លីវ​ម្នាក់​នោះ បាន​ផឹក​ថ្នាំពុល គឺ​ថ្នាំ​សម្រាប់​ដាក់​សម្លាប់សត្វ​កណ្តុរ​សម្លាប់ខ្លួន ហើយ​ត្រូវ​ក្រុមគ្រួសារ បាន​ប្រទះឃើញ​សព​កាលពី​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨ នៅ​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការ​មូល​ដ្ឋា​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹងថា នាង​នោះ​មានឈ្មោះ ហ៊​ន ស្រី​ល័​ក្ខ អាយុ​២៣​ឆ្នាំ មុន​ស្លាប់​បានរស់នៅ​ភូមិ​ឃុំ​ខាងលើ​។​

​លោក​បន្តថា នៅ​មុនពេល​កើតហេតុ នាង​បាន​ទៅ​ដើរលេង​សប្បាយ​មិន​សុំ​អនុញ្ញាត​ពី​ឪពុកម្តាយ គឺ​ដើរលេង​ដូច​ក្មេងប្រុស មិន​ទុក​ថា ខ្លូន​ជា​កូនស្រី​ហើយ​នៅ​វ័យ​ក្រមុំ​។ លុះ​ត្រឡប់មក​ដល់ផ្ទះ​វិញ ឪពុក ម្ដាយ​ស្ដីប្រដៅ បន្ទោស​មួយចំនួន​តាម​ទំនៀម​ព្រហ្ម​វិហារធម៌​។ ប៉ុន្តែ​នៅពេល​បន្ទាប់ នាង​បាន​យក​ថ្នាំ​សម្លាប់​កណ្តុរ​លេប​សម្លាប់​ខ្លួន ដោយសារ​ថា ខឹង​នឹង​ពាក្យ​ស្តីថា​នោះ​។​

​សមត្ថកិច្ច​ចម្រុះ​បាន​ចុះមក​ពិនិត្យ និង​ធ្វើ​កោសល្យ​ពិច័យ​សព ហើយ​សន្និដ្ឋានថា នាង​នោះបាន​លេបថ្នាំ​ពុល​(​ថ្នាំ​សម្លាប់​កណ្តុរ​) សម្លាប់ខ្លួន​មែន​។ វា​មិនមែន​មែន​ជា​អំពើ​ឃាតកម្ម​ទេ​៕ ល​