នារី​ម្នាក់ បាន​ចងក​សម្លាប់ខ្លួន​នៅក្នុង​ផ្ទះ​ហើម​ស្អុយ​ទើប​ដឹង សង្ស័យ​មាន​វិបត្តិ​ផ្លូវចិត្ត​

1026
ចែករម្លែក

​ដោយ : ចាន់តូ/​​ភ្នំពេញ : នារី​ម្នាក់ បាន​ចងក​សម្លាប់ខ្លួន​នៅក្នុង​ផ្ទះ​ប្រហែល​២​ទៅ​៣​ថ្ងៃ​សព​ឡើង​ហើម រលួយ សង្ស័យ​មាន​វិ​បិ​ត្ត​ដោះស្រាយ​មិន​ចេញ ។ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិតនៅ​ផ្លូវ​៣១៦z ផ្ទះ​លេខ​១០z សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​បើតាម​ក្រុមគ្រួសារ​នារី​រងគ្រោះ​បាន​ប្រាប់ឲ្យដឹងថា សព​មានឈ្មោះ ពៅ លក្ខណា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។​

​បើតាម​ប្រភពព័ត៌មាន​ពី​ក្រុមគ្រួសារ​បាន​បន្តទៀតថា មុន​និង​បង្ក​ការភ្ញាក់ផ្អើល​ក្រុមគ្រួសារ​មានការ​ធុមក្លិន​ស្អុយ​ចេញពី​បន្ទប់​នារី​រងគ្រោះ​ខាងលើ ក៏មាន​ការសង្ស័យ​បាន​បើកទ្វា​ចូល​មើល​ទើប​ដឹងថា នារី​រងគ្រោះ​បាន​ចងក​សម្លាប់ខ្លួន​នៅក្នុង​ផ្ទះ​បាត់ទៅហើយ​។ ភ្លាមៗ​នោះ​ខាង​ក្រុមគ្រួសារ​ក៏បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន អោយមក​ពិនិត្យមើល​កន្លែងកើតហេតុ បន្ទាបមក​ខាង​អាជ្ញាធរ​មូលដ្ឋាន​បាន​រាយការណ៍​បន្តទៅ​សមត្ថកិច្ច​ផ្នែក​ចក្ខុ មក​ពិនិត្យ​រួច បា​នស​ន្ថា​ន​ថា​ជា​ករណី​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​។​

​ក្រោយពី​សមត្ថកិច្ច​ត្រួតពិនិត្យ​រួចរាល់​សាកសព​នារី​រងគ្រោះ​ ​បានប្រគល់​អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅឯ​វត្ត​សន្សំ​កុសល​៕​B