នារី​ម្នាក់ បាន​ស្លាប់ ដោយ​ឆក់​ចរន្តអគ្គិសនី នៅ​បង្គោល​ភ្លើង​

1346
ចែករម្លែក

​ដោយ​៖​ គូលែន​/
​សៀមរាបៈ នារី​ម្នាក់ បាន​ឆក់​ស្លាប់ ភ្លាមៗ​នៅនឹងកន្លែង ខណៈពេលដែល​នាង​បាន​ដើរ​តាមផ្លូវ ហើយ​បាន​ប៉ះ​ទៅនឹង​បង្គោល​ភ្លើង ដាក់​ប្រអប់​អគ្គិសនី នៅ​ទីសាធារណៈ​មួយ​ដើម ក្នុង​ក្រុង​សៀមរាប ។ ហេតុការណ៍​ឆក់​មនុស្ស​ស្លាប់​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​១​កន្លះ រសៀល ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨ នៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​
​ ​
នគរបាល​ក្រុង​សៀមរាប បាន​និយាយថា នារី​រងគ្រោះ ឈ្មោះ ភា (​មិន​ស្គាល់​ត្រកូល​) អាយុ​២២​ឆ្នាំ មុខរបរ បុគ្គលិក​ហាង តា​លាភ អូរឫស្សី​២ ស្នាក់នៅ​បណ្តោះអាសន្ន នៅ​បន្ទប់​ជួល ក្នុងភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ហើយ​មាន​ស្រុកកំណើត​នៅ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

សមត្ថកិច្ច បាន​បន្តថា ជនរងគ្រោះ កំពុងតែ​ដើរ​តាមផ្លូវ ហើយ​ទៅ​ប៉ះ​បង្គោល​កាប៊ីន​ភ្លើង​លេខ​៥៥៩ នៅ​ទីសាធារណៈ ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី បណ្តាលឱ្យ​ឆក់​ស្លាប់​តែម្ដង​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា លោក​មិនទាន់​ទទួល​របាយការណ៍​នេះ​នៅឡើយ​។ ប៉ុន្តែ​លោក​បាន​និយាយថា នារី​រូប​នោះបាន​ចេញពី​ធ្វើការ ហើយ​ដើរទៅ​ប៉ះ​បង្គោល​ភ្លើង ដោយ​យប់មិញ មាន​ភ្លៀង​ផង​នោះ ក៍មាន​ចរន្ត​ឆ្លង​តែម្ដង​។ នេះ​បើតាម​មន្ត្រី​អគ្គិសនី ប្រាប់​រូបលោក​។

ម​ជ្ឍ​ដ្នា​ន​នានា បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​អគ្គិសនី​សៀមរាប​ថា មិនបាន​យកចិត្តទុកដាក់ រឿង​បង្គោល​ភ្លើង​នានា ដូចជា​ខ្សែភ្លើង រញ៉េរញ៉ៃ ពេញ​ក្រុង​សៀមរាប​៕V

#