នារី​ម្នា​ក់ដក​កាំភ្លើង​បាញ់​២​គ្រាប់​ផ្អើល​ក្នុង​វត្ត​ ខឹង​នឹង​លោកសង្ឃ​រឿង​ស្រោច​ទឹក​

936
ចែករម្លែក

ដោយៈ​គ្រី​សម្បត្តិ​-​ភ្នំពេញៈ​ នារី​ម្នាក់​បាន​ដក​កាំភ្លើងខ្លី​បាញ់​ចំនួន​២​គ្រាប់​ក្នុង​វត្ត​សា​រាវ័​ន មុខ​កុដិ​លេខ​២៣ ដែលមាន​ព្រះសង្ឃ​ព្រះនាម​ពិសី​ មួយអង្គ​នៅ​ទីនោះ ​ដោយ​នាង​ខឹង​លោកសង្ឃ​មួយអង្គ​នោះ​។​ ការបង្ក​ការភ្ញាក់ផ្អើល​នៅក្នុង​វត្ត​សារា​វ័ន​ស្ថិតក្នុង​សង្កាត់​ជ័យជំនះ​ ខណ្ឌដូនពេញ​ កាលពី​សៀ​ល​ថ្ងៃទី​៧ ​ខែមិថុនា​ឆ្នាំ​២០១៩​។

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ​នៅមុន​ពេល​កើតហេតុ​ គេ​ឃើញ​មាន​នារី​ម្នា​ក់វ័យ​ប្រមាណ​ជា​៣០​ឆ្នាំ​ បានមក​ឈរ​ពីមុខ​កុដិ​ព្រះសង្ឃ​លេខ២​៣​និង​បាន​យក​កាំភ្លើងខ្លី​បាញ់​ចំនួន​២​គ្រាប់​ដោយសារ​មាន​គំនុំ​ជាមួយនឹង​លោកសង្ឃ​មួយអង្គ​។​សកម្មភាព​នោះ​បង្ក​ជាការ​ភ្ញាក់ផ្អើល​ដល់​សម​ត្ថ​កិច្ច​ជួយ​អន្តរាគមន៍​បាន​ទាន់ពេលវេលានិងឃាត់ខ្លួន​យកទៅ​សួរ​នាំនៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ​។​

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា​ កន្លង​មក​ប្តី​របស់​ស្ត្រីនេះ​ធ្លាប់​ទៅរក​ព្រះសង្ឃ​ឱ្យធ្វើ​មន្តអាគម​ន៍​ដាក់ឱ្យ​ប្រពន្ធ​ស្រឡាញ់​កាន់តែខ្លាំង​។​លុះដល់​ចាប់ពី​រក​ព្រះសង្ឃ​ជួយ​ដាក់​មន្តអាគម​ន៍​រួចមក ​ប្តី​ចេះតែ​ឈឺ​មិនដែល​លស់​ថ្ងៃ​សោះ​។​

ដោយ​មានការ​អន់ចិត្ត​​ ទើប​នារី​រូបនេះ​ទៅ​ប្រទេស​ថៃ​ទិញ​កាំភ្លើង​មួយ​ដើម​ម៉ាក​​ឡុ​ក​អូទ្រីស​មី​នី​)​ក្នុងតម្លៃ​១.៥០០​ដុល្លារ​យកមក​ធ្វើ​សកម្មភាព​បាញ់​ចំនួន​២​គ្រាប់​​ដើម្បី​បន្ធូរ​កំហឹង ​បង្ក​ការភ្ញាក់ផ្អើល​ដល់​ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​ ត្រូវ​សមត្ថកិច្ច​ចេញ​ជួយ​អន្តរាគមន៍​និង​ឃាត់ខ្លួន​យកទៅ​សាមកសួរ​។​


បច្ចុប្បន្ន​ នារី​នោះ​ត្រូវបាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​ខណ្ឌដូនពេញ​កំពុងធ្វើការ​សាកសួរ​ប​ន្ថែ​ម​៕S/Ha