នារី​ម្នា​ក់មាន​វិបត្តិ​ផ្លូវ បាន​ចងក​សម្លាប់ខ្លួន​ក្នុងផ្ទះ​សំណាក់​ទើប​បើក​ថ្មី យីហោ “​រ៉ូ​ស​”

387

(​ភ្នំពេញ​)៖ នារី​ម្នាក់​ត្រូវបាន​គេ​សង្ស័យថា​មាន​វិបត្តិ​ផ្លូវចិត្ត បាន​ចងក​សម្លាប់ខ្លួន​នៅក្នុង​ផ្ទះសំណាក់​ដែល​ទើប​បើក​ថ្មី យីហោ “​រ៉ូ​ស​” បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង ៧​និង​៣០​នាទី យប់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៧ ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​នារី​រងគ្រោះ​មានឈ្មោះ ទ្រី កា អាយុ ២៣​ឆ្នាំ មុខរបរ មើល​ការខុសត្រូវ​កន្លែង​ហ្គេម​បាញ់​ត្រី ក្នុង​ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត ភូមិ​ក្តុល ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុន​កើតហេតុ​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា នារី​រងគ្រោះ​បាន​ទៅ​ជួល​បន្ទប់​លេខ​២០៧ ជាន់​ទី ២ ផ្ទះសំណាក់​ខាងលើ ថា ស្នាក់នៅ​តែមួយ​ភ្លែត​ទេ តែ​រហូតដល់​ម៉ោង ៧​និង​៣០​នាទី យប់ មិនឃើញ​ចេញ បុគ្គលិក​ផ្ទះសំណាក់ ឡើងទៅ​ចង់​សួរ ស្នាក់នៅ​បន្ត​ឬ​យ៉ាងណា គ្រាន់តែ​បើកទ្វារ ក៏​ស្រាប់តែ​ឃើញ នារី​រូបនេះ ចងក​សម្លាប់ខ្លួន​នឹង​ចំរឹង​បង្អួច ស្លាប់​បាត់ទៅហើយ ទើប​ផ្អើលឆោឡោ​។​

​បើតាម​សាច់ញាតិ​បានឱ្យដឹងថា នារី​រងគ្រោះ​បាន​ប្តី​ហេងស៊យ រហូត​មានកូន តែ​មិន​ទុក ក៏​យកចេញ ធ្វើឱ្យប៉ះពាល់​ដល់​ផ្នែក​សុខភាព កើតមាន​ជំងឺ​ប្រចាំកាយ សង្ស័យ​តូចចិត្ត ខ្លួន​មាន​ជំងឺ ទើប​ឈានដល់​សម្រេចចិត្ត​បញ្ចប់ជីវិត​បែបនេះ​។​

​ក្រោយពី​នគរបាល​ជំនាញ​ពិនិត្យ​កោសល្យវិច័យ​សព​រួច​ឃើញថា ពិតជា​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ទើប​ប្រគល់ជូន​ក្រុមគ្រួសារ ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​ឯ​ស្រុកកំណើត​៕

​នារី​ម្នា​ក់មាន​វិបត្តិ​ផ្លូវ បាន​ចងក​សម្លាប់ខ្លួន​ក្នុងផ្ទះ​សំណាក់​ទើប​បើក​ថ្មី យីហោ “​រ៉ូ​ស​” (​រូប​៖ វេ​ប​សាយ​)​