នារី​រូប​ស្រស់​ម្នាក់​បើករថយន្ត​បុក​ម៉ូតូ​កង់​បី​នៅ​ខណ្ឌ​សែន​សុខ​សមត្ថកិច្ច​ដេញចាប់បាន​ខណ្ឌ​៧​មករា​

422
ចែករម្លែក

ដោយ:ចាន់តូ​/​ភ្នំពេញ ​៖ នារី​រូប​ស្រស់​សោភា​ម្នាក់​សង្ស័យ​ស្រវឹង​ បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក​រ៉េ​ង​ រូ​វើ​មួយគ្រឿងបោះពួយ​ទៅបុក​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយគ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់ នៅក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ខណ្ឌ​សែន​សុខ ​បណ្តា​ល​ឲ្យម្ចាស់​កង់​បី​រងរបួស​ស្រាល​ រួច​បើក​រត់​រហូតមកដល់​ស្តុ​ប​ក្តាន់​២ខណ្ឌ​៧​មករា​ ត្រូវបាន​សមត្ថកិច្ច​ពីរ​ខណ្ឌ​ហ​ការ​គ្នា​ដេញចាប់បាន​មកវិញ​។​

​ហេតុ​កាណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​រំលង​អ​ធ្រា​ត្រ​ ឈានចូល​ថ្ងៃទី​១៥​ ខែ​កកក្ដដា ​ឆ្នាំ​២០១៩ ​ស្ថិតនៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្សី កែវ​និង​ផ្លូវ​ណត​ប្រី​ត ក្នុង​សង្កាត់​អូ​របែកក្អម ខណ្ឌ​សែន​សុខ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​ពណ៌​ស​មួយគ្រឿង​គ្មានស្លាក​លេខ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង។ ​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បើកផ្លូវ ្រោម​ស្ពាន​ឆ្លងទៅ​ផ្លូវ​ណត​ប្រី​ត។ ខ​ណៈ​នោះ​ក៏មាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​រ៉េ​ង​រូ​វើ​ ពណ៌​ស ​ពាក់​ផ្លាក​លេខ​ភ្នំពេញ​2Y-5161 ​បើកបរ​ដោយ​នារី​ស្រស់​ម្នាក់​សង្ស័យ​ស្រវឹងស្រា ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្សី​ផ្លូវ​ខាងក្រោ​ម​ទិសដៅ​ពី​លិចទៅ​កើត​បោះពួយ​យ៉ាង​លឿន។ ​ភ្លាមៗ​នោះ​ម្ចាស់​ម៉ូតូ​កង់​បី​ក្រ​ឡែក​ឃើញ​ទាន់​បាន​លោត​ចេញមក​ទប់​ដៃចង្កូត​ម៉ូតូ​កង់បីការពារ​កុំឲ្យ​ក្រឡាប់​ តែ​ត្រូវ​រថយន្តបុក​ចំពាក់​កណ្តាល​ម៉ូតូ​កង់​បី​ពេញទំហឹង ​បណ្តាលឲ្យ​វិល​ពី​របី​ជុំ ​សំណាង​​ល្អ​ម្ចាស់​ម៉ូតូ​កង់​បី​រងរបួស​ស្រាល​។ ​ចំណែក​រថយន្ត បង្ក​មិន​ឈប់​ទទួលខុសត្រូវ​នោះទេ​បាន​ព្យាយាម​បើក​រត់គេចខ្លួន ​តែ​ត្រូវបាន​សមត្ថកិច្ច​ចរាចរណ៍​ប្រចាំការ​នៅ​ចំណុច​គោលដៅ​ស្ពាន​អាកាស​បាន​បោះដៃ​តាម​វិទ្យុ​ទាក់​ឲ្យ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ទួល​គោកយ​ជួយ​ស្ទាក់ចាប់​រថយន្ត​បង្ក​នោះ​។​ ​ភ្លាមៗ​នោះ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ទួល​គោកបានចេញ​អន្តរា​គម​ន៍និង​សហ​ការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​៧​មករា​ទើប​ឃាត់​រថយន្តបង្ក​បាន​នៅ​ចំណុច​ស្តុ​ប​ក្តាន់​ពីរ ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា​ ឃាត់​បាន​ទាំង​អ្នកបើកបរ​និង​រថយន្ត​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​ខណ្ឌ​៧​មករា​បានប្រគល់​អ្នកបើកបរ​រថយន្ត​បង្ក ទៅ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​។ ​ចំណែក​រថយន្ត​និង​ម៉ូតូ​កង់​បី​ជំនាញ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក ​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕​B/Ha