នារី​រូប​ស្រស់ មួយក្រុម​បាន​ព្រួត​គ្នា​វាយ​បុរស​ម្នាក់​យ៉ាង​ចាស់ដៃ ផ្អើល​ក្លឹប ហ្គោល​ឡាញ​

549
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​ ៖ នារី​រូ​ស្រស់មួយក្រុម​ ​បាននាំគ្នា​ព្រួត​វាយ​ទាត់​ធាក់​ទៅ​លើបុរស​ម្នាក់​យ៉ាង​ចាស់ដៃ​និង​បាន​ទាញ​ដប​ស្រា​បម្រុង​វាយ​ថែមទៀត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ចូលមក​កម្សាន្ត​និង​សន្តិសុខ​ជួយ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​២​:៣០​នាទី​យប់​ថ្ងៃទី​១២​ខែ​កក្កដា​ឆ្នាំ​២០១៩ ​ស្ថិតនៅ​ចំណុច​ក្លឹប​កម្សាន្តហ្គោលឡាញ តាម​ណ្តោ​យ​ផ្លូវ​១៩៨៦ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​តាម​ប្រភព​ព័​ត៌មាន​ពី​កន្លែង​ហេតុបានឲ្យដឹងថា ​មុន​កើតហេតុ​ គេ​ឃើញ​នារី​ស្រស់​មួយក្រុម​បាន​ស្រែក​ឡូឡា​ផ្អើល​ពេញ​ក្លឹប ​ដោយបាន​ចោទថា ​បុរស​ម្នាក់​នោះបាន​លូកដៃ​ស្ទាប​គូទ​របស់​ពួក គេ​ធ្វើ​ឲ្យ​ផ្អើល​ពេញ​ក្លឹប បន្ទាប់មកនារី​រូប​ស្រស់​មួយក្រុម​នោះបាន​នាំគ្នា​ព្រួត​វាយ​និង​លោត​ធាក់​យ៉ាង​ចាស់ដៃ​តែម្តង​ តែ​មិន​បង្ក​ឲ្យ​មាន​របួស​នោះទេ​ ហើយ​មាន​នា​រី​ស្រស់​ម្នាក់​ក្នុង​ចំ​ណោ​មជាច្រើន​នាក់​ បានរ​ត់ទៅ​ទាញយ​ក​ដប​ស្រា​បម្រុងវាយ​បុរស​ម្នាក់​នោះ​ប​ន្ថែម​ទៀត តែ​ត្រូវបាន​ភ្ញៀវ​ចូលទៅ​លេង​ក្នុង​ក្លឹប ​បាននាំគ្នា​មកជួយ​ឃាត់​ទាន់​​ កុំ​អី​ត្រូវ​ចាស់ដៃ​របស់​ស្រី​ស្រស់​ទាំងនោះ​ហើយ​។​

​ក្រោយ​កើតហេតុ​ នារី​រូប​ស្រស់​មួយក្រុម​នោះបាន​គ្នា​ចូលទៅក្នុង​ក្លឹប​សប្បាយ​បន្តទៀត​ ចំណែក​ខាង​បុរស​នោះបាន​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​៕​B/Ha

#