នារី​វ័យក្មេង​ចាញ់ល្បិច​ក្រុម​ទម្លាក់យោង​អស់​គ្រឿងអលង្ការ​ទ្រព្យសម្បត្តិ​ពី​ខ្លួន​រលីង​ទើប​យំ​ស្ដាយ​

736
ចែករម្លែក
  • 37
    Shares

ដោយៈ​ចាន់តូ / ភ្នំពេញ ៖ មិន​ថា​ចាស់​ឫ​ក្មេង​នៅតែ​ចាញ់ល្បិច​ក្រុម​ទំលាក់យោង ដូច​ករណី នារី​វ័យក្មេង​ម្នាក់​រត់​ទាំង​ត្រហេបត្រហប ទៅប្តឹង​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​ខណ្ឌ​សែន​សុខ បន្ទាប់ពី​ចាញ់ល្បិច​ក្រុម​ទម្លាក់យោង ល្បួង​នាំយក​ទៅធ្វើ​សកម្មភាព​ដោះដូរ​បានមក​វិញ​នូវ​ខ្សែក​កាឡៃ កាលពី​វេ​ល​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​ភ្នំពេញ​ហាណូយ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​នារី​រង​វ័យក្មេង​ស្រស់​សោភា​ឈ្មោះ ម៉េ​ត សំ​អូន អាយុ​១៨​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​មាន​ស្រុកកំណើត​ភូមិ​ម្រា​ល​ត្នោត ឃុំ​ពោធិ​ម្រា​ល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​។​

​តាម​ការរៀបរាប់​ពី​នារី​រងគ្រោះ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​រូបនាង បាន​ចេញពី​ធ្វើការ​រោងចក្រ​ក្នុង​បំណង​ត្រលប់​ទៅ​បន្ទប់​ជួល ខណៈ​កំពង់ធ្វើដំណើរ​តាមផ្លូវ ស្រាប់តែ​លេចមុខ​ស្ត្រីជន​សង្ស័យ​២​នាក់ ដើរមក​សួរ មាន​រើស​បាន​ខ្សែក​មាស​អត់ មាន​គេ​ជ្រុះ​បាត់ ទោះជា​ឆ្លើយថា មិនដឹង មិនឃើញ ត្រូវបាន​ស្ត្រី​ម្នាក់​ដើរមក​ក្បែរ ហើយ​ពោលថា កុំ​មាត់​មាន​ស្ត្រី​ម្នាក់​គេ​រើស​បាន ហាម​ប្រាប់​អ្នកណា​ឲ្យ​ដឹង​រង់ចាំ​យកទៅ​ចែកគ្នា​គ្រាន់តែ​លា​ស្រាយ​មើល ឃើញ​ខ្សែ​កមាស​ក្រហមឆ្អៅ ពេលនោះ​ស្ត្រី​ទាំង​២​នាក់​បាន​ថោះ កងដៃ ក្រវិល និង​យក​ទូរស័ព្ទដៃ​មួយគ្រឿង ដោយ​ប្រាប់​នាង​ថា ចាំ​យក​ខ្សែ​កមាស (​ខ្សែក​កាឡៃ​) នោះ​ទៅ​លក់បាន​លុយ​ចាំ​ចែកគ្នា ហើយ​ឲ្យ​រូបនាង​រងចាំ​នៅ​ចំណុចកើតហេតុ​សិន ហើយ​ពួកគេ​បាននាំគ្នា​ជិះ​ម៉ូតូឌុប​គេចខ្លួនបាត់​តែម្តង​។ ចាំ​បាត់​យូរពេក​មិនឃើញ​មកវិញ ស្រាយ​ថង់​មើល​ខ្សែក​មាស​របស់​ក្រុម​ស្ត្រី​សង្ស័យ​មើល ទើប​ដឹងថា ជា​ខ្សែក​មាស​កាឡៃ បាន​ត្រឹម​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ទឹកថ្លា​ឲ្យ​ជួយ​ស្រាវជ្រាវ​៕L​

#