នារី​វ័យក្មេង​បោះបង់​ឱកាស​សិក្សា​ដើម្បី​ដើរ​ផ្សងព្រេង​ដោយ​យក​រថយន្ត​ធ្វើជា​ផ្ទះ​ចល័ត​

173
ចែករម្លែក

​វា​ពិតជា​គួរឱ្យ​សោកស្ដាយ ដែល​នារី​វ័យក្មេង​ម្នាក់​សុខចិត្ត​បោះបង់​ឱកាស​បន្ត​ការសិក្សា ថ្នាក់​មហាវិទ្យាល័យ ហើយ​ធ្វើដំណើរ​ផ្សងព្រេង​តាម​ដងផ្លូវ​តាម​គន្លង​ម្ដាយ​របស់​នាង និង​អ្នក​ដែល​យក​រថយន្ត​ធ្វើជា​ផ្ទះ​ចល័ត​។​

​នាង ឡេ​ស៊ី​ស ណូអែល (Lexis Noelle) វ័យ ២១ ឆ្នាំ​ដែល​កើត​នៅ​ក្រុង​ញូវយ៉ក​សហរដ្ឋ អាម៉េរិក បានចាប់ផ្តើម​ចូលចិត្ត​ការធ្វើដំណើរ​ផ្សងព្រេង​ពេលដែល​នាង​ដើរលេង​ជាមួយ ម្តាយ​ពេញ​អាមេរិក និង​តំបន់​កា​រ៉ា​អ៊ី​ព​ដើម្បី​គយគន់​សម្រស់​ធម្មជាតិ​ដ៏​ស្រស់ត្រកាល កាលពី​នាង​រៀន​នៅ​វិទ្យាល័យ​។

​បន្ទាប់មក​នាង​កាន់តែ​ជក់ចិត្ត​ខ្លាំង​ឡើងៗ​នៅពេល​នាង​ចាប់ផ្តើម​តាមដាន​សកម្មភាព​រប​ស់​អ្នក ដែល​បាន​កត់ត្រា​ការធ្វើដំណើរ​ផ្សង​ព្រ​ង​ជុំវិញ​ពិភពលោក​តាម​រថយន្ត​ក្រុង និង​រថយន្ត​វែ​ន​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម Instagram​។

​ពេល​នាង​ធ្វើជា​អ្នករត់​តុ នាង​ខំ​សន្សំ​លុយ​គ្រប់​កាក់​គ្រប់​សេន ហើយ​ទីបំផុត​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៧ ជា​ពេលដែល​នាង​ឈានចូល​វ័យ ១៨ ឆ្នាំ នាង​បាន​រកឃើញ​កូន រថយន្ដក្រុង​ក្នុង​ក្តី​ស្រមៃ​របស់​នាង​តាម​អ៊ីនធឺណិត ហើយក៏​ទិញ​វា​ដោយ​ដាក់ឈ្មោះថា ឡូឡា (Lola)​។

​ស្រី​ស្អាត ដែល​បច្ចុប្បន្ន​រក​ចំណូល​ពី​អាជីវកម្ម​លក់​តាម​អន​ឡាញ​របស់ខ្លួន មានឈ្មោះ ថា Etsy និង​ការងា​ជា​អ្នកទិញ​តាម​អន​ឡាញ​ឱ្យ​ក្រុមហ៊ុន​ចែកចាយ​មួយរូប​នេះ​បាន ចំណាយពេល ២​ខែ​កន្លះ​ប្រែក្លាយ​កូន​រថយន្តក្រុង​នេះ​ទៅជា​ផ្ទះ​ចល័ត​យ៉ាង​ស្រស់ ស្អាត​។

​ផ្ទះ​ចល័ត​របស់​នាង​រួមមាន​កន្លែង​ទទួលភ្ញៀវ កន្លែង​គេង បន្ទប់ទឹក បង្គន់ ផ្ទះបាយ និង​កន្លែង​ញ៉ាំ​អាហារ ហើយ​មួយផ្នែក​នៃ​ផ្ទះ​ចល័ត​នេះ​ដើរ​ដោយ​ថាមពល​ពន្លឺ ព្រះអាទិត្យ​៕ ប្រែ​សម្រួលៈ​ខុម​