នារី​វ័យ​១៨​ឆ្នាំ​ម្នាក់​ត្រូវ​ជនល្មើស​រំលោភ​រួច​សម្លាប់ចោល​កណ្តាលវាល​ស្រែ នៅ​ស្រុក​ម៉ាឡៃ​

1590
ចែករម្លែក

បន្ទាយមានជ័យ​៖ នារី​វ័យ​១៨​ឆ្នាំ​ម្នាក់ ត្រូវបាន​ជនល្មើស​រំលោភ​រួច​សម្លាប់ចោល កណ្តាល​វាលស្រែ កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៧ នៅក្នុង​ភូមិ​ល​ង្គ័ ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។ សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង តាម​ចាប់​ជនល្មើស ព្រោះ​បាន​ស្គាល់​អត្ត​សញ្ញា​ជនល្មើស​ហើយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ភស្តុតាង ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​បញ្ជាក់ថា នៅពេលនេះ សមត្ថកិច្ច​បាន​ស្គាល់​អត្តសញ្ញាណ​ជនល្មើស​ហើយ កំពុង​ស្វែងរក​ចាប់ខ្លួន​៕ ដោយ​៖ លីន​ណា​