នារី​ស្រស់ស្អាត​ម្នាក់​ផឹក​ស្រវឹង​មិនដឹង​ខូចចិត្ត​រឿង​អី​ លោត​ចូល​ទឹកទន្លេ បណ្តាល​រង​បួស​ធ្ងន់

466
ចែករម្លែក

​​ដោយៈ​ម៉ារ៉ា-ចាន់តូ​/​ភ្នំពេញ ៖ នារី​រូប​ស្រស់​ម្នាក់​មិនដឹង​មាន​វិបត្តិ​អ្វី​បានមក​អង្គុយ​ផឹកស្រា​ក្រឡុក តែម្នាក់ឯង​ហេី​យ​បាន​លោត​ពី​បង្កាន់ដៃ​មាត់ទន្លេ​បំណង​សម្លាប់ខ្លួន ​តែ​មិនបាន​សម្រេច ​បណ្តាលឲ្យ​រងរបួស​ត្រូវបាន​ប​ញ្ជូ​ន​ទៅ​សង្គ្រោះ​ភ្លាមៗ​ កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ ឈានចូល​ថ្ងៃទី​៩ ​ខែកក្កដា ​ឆ្នាំ​២០១៩ នៅ​តូប​ស្រា​ក្រឡុក​មួយកន្លែង​ខាង​ជេី​ង​សាលា​ប​ឋ​មសិក្សា​ជ្រោយចង្វា តាម​បណ្តោយ​ផ្លូវ​មាត់ទន្លេ​ត្រើ​យ​ម្ខាង សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា។

​តាម​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កេី​ត​ហេតុ​គេ​ឃេី​ញ​នារី​រូប​ស្រស់​ខាង​លេី​ បានមក​អង្គុយ​ផឹកស្រា​ក្រឡុក​តែម្នាក់ឯង​អស់​រយៈពេល​យ៉ាងយូរ ហើ​យ​បាន​ចេញទៅ​បាត់​មួយសន្ទុះ​ក្រោយមក​ក៏​មកវិញ​ហៅ​ស្រា​ក្រឡុក​មក​ផឹក​ទៀត​។

សាក្សី​បន្តថា បន្ទាប់មក​ក៏​ដេី​រ​ទៅ​អង្គុយ​យំ​នៅ​មាត់ទន្លេ​ ក្រោយមក​ស្រាប់តែ​លោត​ចុះទៅ​ក្រោម​បំណង​សម្លាប់ខ្លួន ​តែ​លោត​ប៉ះ​ច្រាំងទន្លេ​ដែល​គេ​ចាក់​បេតុង​បណ្តាលឲ្យ​រងរបួស​ទេី​ប​បង្ក​កា​ភ្ញាក់​ផ្អេី​ល​ដល់​អ្នកជិតខាង​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​យកទៅ​មន្ទីរពេទ្យ​ភ្លាមៗ​៕​B/Ha