នារី​ស្រស់ស្អាត​ម្នាក់​ប៉ុនប៉ង​បញ្ចប់ជីវិត​ដោយ​លោតទឹក​

714
ចែករម្លែក
  • 42
    Shares

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​នារី​ស្រស់ស្អាត​ម្នាក់​ប៉ុនប៉ង​បញ្ចប់ជីវិត​ដោយ​លោត​ទឹកតែ​មិនបាន​សម្រេច ពេលដែល​កងសន្តិសុខ ប្រជា​ការពារ​ឃើញ​ទាន់​ឃាត់​ចាប់​ជាប់​។​ហេតុការណ៍​បានកើត​ឡើង​នៅ លើ​ស្ពាន​បា​ឡេ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​នៅ​កន្លែងកើតហេតុ​គេ​ប្រាប់​ឱ្យដឹងថា​មានឈ្មោះ​ស្រី​នុ​ច​អាយុ​១៨​ឆ្នាំ​មុខរបរ​បម្រើ​ការងារ​លើ​រថយន្តក្រុង​ស្នាក់នៅ​សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ មាន​ស្រុកកំណើត​នៅឯ​ខេត្ត​ព្រះសីហនុ ។​
​សាក្សី​បាន​ឲ្យ​ដឹង​ទៀតថា​ស្រី​នុ​ច​ធ្លាប់មាន​ស្នេហា​ជាមួយ​បុរស​ម្នាក់​ក្នុង​សភាព​ឧបសគ្គ​ដោយសារ​ឪពុកម្តាយ​នាង​មិន​ពេញចិត្ត​។​ក្រុមគ្រួសារ​ព្យាយាម​បំបែកបំបាក់​ស្តីបន្ទោស​ធ្វើ​ឲ្យ​ស្រី​នុ​ច​វិលវល់​អារម្មណ៍ ហើយ​កន្លងមក​នាង​ប៉ុនប៉ង​បញ្ចប់ជីវិត​ម្តង​៕S/

​នារី​ស្រស់ស្អាត​ម្នាក់​ប៉ុនប៉ង​បញ្ចប់ជីវិត​ដោយ​លោតទឹក​