នារី​ឥណ្ឌា មាន​ជំងឺ​ចម្លែក​ចេះតែ​ស៊ី​សក់​ខ្លួនឯង ទីបំផុត​ចូល​មន្ទីរពេទ្យ​វះ​បាន​ដុំ​សក់​យ៉ាង​ធំ​

364

​វា​ពិតជា​ស្ទើរ​មិនគួរ​ឱ្យ​ជឿ និង​គួរឱ្យខ្លាច​ដែល​ក្រុម​វេជ្ជបណ្ឌិត​វះកាត់​ដុំ​សក់​យ៉ាង​ធំ​ចេញពី​ពោះ​របស់​នារី​ម្នាក់​ដោយ​ជោគជ័យ នេះ​បើ​យោងតាម​គេហទំព័រ​ម៉េ​លអន​ឡាញ ចុះផ្សាយ​កាលពី​ថ្ងៃទី​១០ ខែកញ្ញា​។​
​ ​
​នារី​វ័យ ២០ ឆ្នាំ​ខាងលើនេះ​មាន​ជំងឺ​ដ៏​ចម្លែក​ម្យ៉ាង​ឱ្យ​ឈ្មោះថា Rapunzel ដែល​បណ្តាលឱ្យ​នាង​ស៊ី​សក់​ខ្លួនឯង​មិន​ឈប់ ហើយ​ជា​លទ្ធផល ក្រុម​វេជ្ជបណ្ឌិត​វះកាត់​បាន​ដុំ​សក់​ដ៏​ធំ​មួយ ដែលមាន​ទម្ងន់​រហូត​ជិត​មួយ​គីឡូក្រាម​នៅក្នុង​ពោះ​របស់​នាង​។​
​ ​
​ដោយសារ​នាង​ចេះតែមាន​អាកា​រៈ​ក្អួតចង្អោរ និង​ឈឺពោះ​មិន​ឈប់ ទីបំផុត​នាង​ត្រូវបាន​បញ្ជូនទៅ​វះកាត់​នៅ​មន្ទីរពេទ្យ V C Gandhi & M A Vora Municipal General Hospital នៅ​រ៉ា​ចា​វ៉ា​ឌី (Rajawadi) ក្រុង​ម៉ុម​បា (Mumba) ប្រទេស​ឥណ្ឌា​។​
​ ​
​សូមបញ្ជាក់ថា នាង​គឺជា​អ្នកជំងឺ​មាន​ដុំ​សក់​ក្នុង​ពោះ​ដំបូង​គេ​បង្អស់​ដែល​ទទួលបាន​ការវះកាត់​នៅ​មន្ទីរពេទ្យ​ខាងលើនេះ ហើយ​នាង​មាន​ទម្ងន់​ខ្លួន​ត្រឹមតែ ៣០ គីឡូក្រាម​ប៉ុណ្ណោះ​នៅមុន​ពេល​ទទួល​ការវះកាត់​៕ ប្រែ​សម្រួលៈ​ខុម​