នារី​២​នាក់​ស្រវឹង​ជោកជាំ បើករថយន្ត​រេ​ចង្កូត​បុក​ធ្លាយ​ជ​ញ្ជាំ​ផ្ទះ​ខូចខាត​យ៉ាងដំណំ

757
ចែករម្លែក

​​ដោយ:គ្រី សម្បត្តិ​/ភ្នំពេញ ៖ នារី​២​នាក់​បានធ្វើ​ដំណើរ​ដោយ​រថយន្ដ​មួយគ្រឿង​ម៉ាក Prius ជ្រុល​ទៅបុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាង​ពេញទំហឹង និង​ធ្លាយ​បុក​រះ​សម្ភារៈ​ក្នុងផ្ទះ​មួយចំនួន​រង​ការខូចខាត​យ៉ាងដំណំ ដោយ​បង្ក​ការ​ភ្ញាក់​ផ្អើ​ក​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​6A ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅពេល​កើតហេតុ​នោះ​គឺ មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AL-4485 ដែល​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​បាន​រេ​ចង្កូត​ទៅបុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​ដែលជា​អ្នក​ប្រកប​របប​ជួសជុល​ម៉ូតូ​នៅជាប់​ផ្លូវ ព្រមទាំង​សម្ភារៈ​មួយចំនួនទៀត បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ តែ​សំណាង ល្អ​មិន​បង្ក​ឲ្យ​មនុស្ស​រងរបួស​នោះទេ ។​

ក្រោយពេល​កើតហេតុ នារី​ពីរ​នាក់​ដែល​រួម​ដំណើរ​ជាមួយគ្នា​ក្នុង​រថយន្ត​បង្ក ត្រូវបាន​សាច់ញាតិ​បញ្ចា​ស់​ចេញពី​កន្លែងកើតហេតុ ។ រីឯ​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រងចាំ​ដោះស្រាយ​តាម​នីតិវិធី ៕B/

#