នាវាចម្បាំង​ដ៏​ទំនើប​របស់​សិង្ហ​បុរី​ធ្វើ​ទស្សនកិច្ច​៤​ថ្ងៃ​នៅ​វៀតណាម​

942
ចែករម្លែក
  • 87
    Shares

នាយកដ្ឋាន​ព័ត៌មាន​ក្រុង​ដា​ណាំង​(Da Nang )​របស់​វៀតណាម បាន​និយាយថា​នាវាចម្បាំង​បំបាំងកាយ​មួយគ្រឿង​របស់​កងទ័ព​ជើង​ទឹក​សិង្ហ​បុរី​នឹងធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ដា​ណាំង​ប្រទេស​វៀត​ណា ចាប់ពី​ថ្ងៃទី​២៦​ដល់​ថ្ងៃទី​២៩ ខែមេសា​។​

​នាវាចម្បាំង​សិង្ហ​បុរី RSS Intrepid (69) ជាមួយនឹង​សមាជិក​នាវិក​និង​ទាហាន​ចំនួន​១៥០​នាក់​នេះ នឹង​ចត​នៅ​កំពង់ផែ​Tien Sa​នៅ​ទីក្រុង​ដា​ណាំង​សម្រាប់​រយៈពេល​ទស្សនកិច្ច​៤​ថ្ងៃនេះ​។​

​ទស្សនកិច្ច​នេះ នឹង​ក្លាយជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​៣​នៃ​នាវាចម្បាំង​សិង្ហ​បុរី បាន​ចត​នៅ​ទីក្រុង​នេះ​។​

​នៅពេល​មកដល់ នាវា​នេះ នឹង​អនុញ្ញាតឱ្យ​ក្រុមមន្ត្រី​កងទ័ពជើងទឹក​តំបន់​ទី​៣​របស់​វៀតណាម ធ្វើ​ទស្សនកិច្ច​លើ​នាវា​នេះ ខណៈដែល​ទា​ហា​ជើង​ទឹក​សិង្ហបូរី​នឹងធ្វើ​ទស្សនកិច្ច​លើ​នាវា​កងទ័ពជើងទឹក​វៀ​ត​ណា​ម ដើម្បី​ជាការ​ផ្លាស់ប្តូរ​បទពិសោធ​ន៍​និង​ការ​ទស្សនា​។​

​ក្នុងអំឡុងពេល​ស្ថិតនៅ​ទីក្រុង​ដា​ណាំង ក្រុម​នាវិក​នៃ​នាវា​សិង្ហ​បុរី​នេះ​នឹង​ស្វាគមន៍​ក្រុម​មេដឹកនាំ​ក្រុង​នេះ​និង​ប្រធាន​តំបន់​យោធា​ទី​៥​របស់​វៀតណាម​និង​តំបន់​ទី​៣​នៃ​កងទ័ពជើងទឹក​វៀតណាម ព្រមទាំង​ចូលរួម​ក្នុង​សកម្មភាព​ផ្លាស់ប្តូរ​វប្បធម៌​និង​សកម្មភាព​កីឡា​។​

​នៅ​ថ្ងៃទី​២៩​ខែមេសា ក្រុម​នាវិក​សិង្ហ​បុរី​និង​សម​ភាគី​វៀតណាម​របស់​ពួកគេ​នឹងចូលរួម​ធ្វើ​សមយុទ្ធ​ស្វែងរក​និង​ជួយសង្គ្រោះ​និង ហ្វឹកហាត់​អំពី​របៀប​ប្រើ​ទង់​សញ្ញា​ភ្លើង​សញ្ញា និង​ប្រព័ន្ធ​វិទ្យុ​ទាក់​ទាំង នៅ​មុនពេល​ចាកចេញ​។​

​នាវាចម្បាំង​សិង្ហ​បុរី​នេះ ដែល​បណ្តោយ​ប្រវែង​ជិត​១១៥​ម៉ែត្រ​និង​ទទឹង​ជាង​១៦​ម៉ែត្រ​នេះ បំពាក់​ដោយ​អាវុធ​មី​ស៊ី​ល កាំភ្លើង​ធំ និង គ្រាប់បែក​ក្នុង​ទឹក​ប្រឆាំង​នាវា​និង គ្រឿង​អាវុធ​ផ្សេងៗ​ទៀត​៕​ដោយ​៖​សុខា​/sn​

 

នាវាចម្បាំងRSS 208 របស់សិង្ហបុរី បានមកដល់កំពង់ផែTien Sa នៅទីក្រុងដាណាំងកាលពីទី៣ខែមីនា