នាវាចម្បាំងរ​អាមេរិក​ធ្វើ​ទស្សនកិច្ច​ក្រុង​ម៉ានីល បន្ទាប់ពី​បើក​នៅ​សមុទ្រ​ដែល​មាន​ជម្លោះ​

404
ចែករម្លែក

​នាវាចម្បាំង​មួយ​របស់​សហរដ្ឋអាមេរិក​បាន​ធ្វើដំណើរ​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង​ដោយ​មេ​បញ្ជាការ​របស់​វា បាន​បន្ត​ការប្តេជ្ញា​ដើម្បី​ធ្វើ​នាវាចរណ៍ ការហោះហើរ​និង​ធ្វើ​​ប្រតិបត្តិការ​នៅ​កន្លែង​ណា​ដែល​ច្បាប់​អនុញ្ញាត​ទោះបីជា​មាន​ការជំទាស់រ​បស់​ចិន​ចំពោះ​វត្តមាន​យោធា​អា​មេករិ​កនៅ​សមុទ្រ​ដែល​មាន​ជម្លោះ​នេះ​ក៏​ដោយ​។

​លោក Eric Anduze មេបញ្ជាការ​កងទ័ព​អាមេរិក​នៃ​នាវា​USS Blue Ridge​នេះ បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​លើ​នាវា​នៃ​កង​នាវា​អាមេរិក​ទី​៧​ដែល​បាន​ចត​នៅ​កំពង់​​ផែ​សមុទ្រ​នៃ​ក្រុម៉ានីល ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃ​ពុធ​ទី​១៣​មីនា ថា​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ជា​ការបញ្ជាក់​អះអាង​ចុងក្រោយ​បំផុត​នៃ​សម្ពន្ធភាព​អាមេរិក​-​ហ្វីលីពីន​ដ៏​រឹងមាំ​។​

​ចិន​បាន​ប្រឆាំង​នឹង​ការ​ល្បាត​នៃ​នាវា​អាមេរិក​នៅ​សមុទ្រ​ដែល​មាន​ជម្លោះ​នេះ​។​

​លោក ម៉ៃ ផ​ម​ផេវ រដ្ឋមន្ត្រីការបរទេស​អាមេរិក​បាន​និយាយថា​” សហរដ្ឋអាមេរិក​បាន​សន្យា​ធានា​ឱ្យ​សមុទ្រ​ចិន​ខាងត្បូង​នៅ​បើកចំហ​ហើយ​ថា​ចិន​មិនអាច​គំរាម​បិទ​នោះទេ ” ៕​ដោយ​៖​សុខា​/sn

នាវាចម្បាំង​អាមេរិក​USS Blue Ridge ចត​នៅ​កំពង់ផែ​សមុទ្រ​នៃ​ក្រុម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃ​ពុធ