នាវាចម្បាំង​អង់គ្លេស​នឹង​អម​ការពារ​នាវា​ដឹក​ប្រេង​របស់​ខ្លួន​នៅ​ឈូង​សមុទ្រ​

685
ចែករម្លែក

​នាយករដ្ឋមន្ត្រី​អង់គ្លេស​ទើប​ឡើ​ថ្មី លោក​បូរី​ស ច​ន​សុន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​កក្កដា​បាន​បញ្ជា​អោយ​នាវា​កងទ័ពជើងទឹក​អង់គ្លេស​អម​ការពា​រនា​វា​ដឹក​ប្រេង​ណា​ដែល​​ដោត​ទង់ជាតិ​អង់គ្លេស​និង​បើក​កាត់​ឈូង​សមុទ្រ​ពែ​ក្ស ក្រោយពី​លោក​បាន​ហែក​ចោល​គោលនយោបាយ​អ៊ីរ៉ង់​របស់​អ្នក​កាន់​តំណែង​មុន​របស់​លោក​។​

នាវា​Stena Important ដោយ​ទង់​អង់គ្លេស​ត្រ​វ​បាន​អម​ការពារ​ដោយ​នាវាចម្បាំង​HMS Montrose​កាលពី​ថ្ងៃ​សុក្រ នៅក្នុង​ច្រក​សមុទ្រហ័​រមូស​

​ការផ្លាស់ប្តូរ​គោលនយោបាយ​នេះ​ត្រូវបាន​ប្រកាស​ឡើង​នៅ​ថ្ងៃ​ចូលកាន់​តំណែង​ដំបូង​របស់​លោក​ច​ន​សុន ក្នុងនាម​ជា​នាយ​រដ្ឋមន្ត្រី​អង់គ្លេស ក្រោយ​ពី​រដ្ឋាភិបាល​របស់​លោកស្រី​​ថេ​រេសា មេ បាន​និយាយថា​ខ្លួន​ខ្វះ​ធនធាន​ដើម្បី​ការពារ​នាវា​បើក​កាត់​ច្រក​សមុទ្រ​។​

​កាលពី​សប្តាហ៍​មុន កុម្មង់ដូ​អ៊ីរ៉ង់ បាន​ទម្លាក់​ខ្លួន​ចុះ​ពី​ឧទ្ធម្ភាគចក្រ​មក​លើ​នាវា​ដឹក​ប្រេង​ដោយ​ទង់​អង់គ្លេស​មួយ​ចំ​ពេល​មាន​ភាព​តានតឹង​រវាង​អ៊ីរ៉ង់​និង​លោក​ខាងលិច​និង​​បាន​បញ្ជា​អោយ​នាវា​បើក​ទៅកាន់​កំពង់ផែ​មួយ​របស់​ខ្លួន​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​អង់គ្លេស​បាន​និយាយថា រាល់​នាវា​ដោយ​ទង់​អង់គ្លេស​នឹង​ត្រូវ​ការពា​រ ប្រសិន​បើ​ពួកគេ​ផ្តល់​ជូន​ព័ត៌មាន​គ្រប់គ្រាន់​អំពី​ដំណើរ​ឆ្លងកាត់​របស់គេ​។​បន្ថែម​​លើ​នាវា​HMS Montrose កងទ័ព​ជើង​ទឹក​ក៏​នឹង​បញ្ជូន​នាវា​ពិឃាត HMS Duncan​ទៅកាន់​ឈូង​សមុទ្រ បូក​រួម​ទាំង​នាវា​ប្រឆាំង​គ្រាប់មីន​៤​គ្រឿង​។​

​ទោះជា​យ៉ាងណា ពួក​អ្នកជំនាញ​យល់ឃើញថា​វិធានការ​ខាងលើនេះ​នៅតែ​មិន​អាច​ធានា​បាន​ពី​កា​វាយប្រហារ​ពី​សំណាក់​ទូក​លឿន​របស់​អ៊ីរ៉ង់​។​

​ចំណាត់ការ​នេះ​ត្រូវ​បាន​បញ្ចេញ​ក្រោយពី​សារព័ត៌មាន​អ៊ីរ៉ង់​បាន​ចំអក​អោយ​លោក​ច​ន​សុន​ថា​ជា​អ្នកបំរើ​អាម៉េរិក​និង​ថា អាណត្តិ​របស់​លោក​នឹង​មិន​យូរអង្វែង​ទេ​៕​ដោយ​៖​វាសនា​