នាវាចម្បាំង​អាមេរិក​ធ្វើដំណើរ​នៅ​ជិត​ប្រជុំ​កោះមាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​

448
ចែករម្លែក
  • 99
    Shares

​នាវា​ពិឃាត​មួយ​ដែល​បំពាក់​ដោយ​អាវុធ​មី​ស៊ី​ល​របស់​សហ​ដ្ឋ​អាមេរិក​បានធ្វើ​ដំណើរ​នៅ​ជិត​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​(Paracel )​ដែលមាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​​អះអាង​កាន់កាប់​ដោយ​ចិន​ស្រប​ពេលដែល​ក្រុមមន្ត្រី​អាមេរិក​ជួប​សម​ភាគី​របស់​ពួកគេ​នៅ​ទីក្រុង​ប៉េកាំង​ដើម្បី​ធ្វើការ​ចរចា​គ្នា​ក្នុងអំឡុងពេល​មា​ការយល់ព្រម​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ដ៏​ជូរចត់​នេះ​។​

​អ្នកនាំពាក្យ​កង​នាវា​អាមេរិក​ប្រចាំ​នៅ​ប៉ាស៊ីហ្វិក លោកស្រី Rachel McMarr បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា នាវា​ពិឃាត​អាមេរិក USS McCampbell បាន​អនុវត្ត​ប្រតិបត្តិការ “​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​”​ដោយ​បើក​នៅ​ចម្ងាយ​ប្រហែល​២០​គីឡូម៉ែត្រ​ពី​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល ដើម្បី​ប្រឈម​នឹង​ការអះអាង​សិទ្ធិ​កាន់កាប់​​ដែនសមុទ្រ​នោះ​។​

​លោកស្រី បាន​និយាយថា ប្រតិបត្តិការ​នេះ​មិនមែន​សម្រាប់​ប្រទេស​ណាមួយ​ឬ​ធ្វើ​សេចក្តីថ្លែងការណ៍​នយោបាយ​នោះទេ​។​

​សេចក្តីថ្លែងការណ៍​នេះ​បានធ្វើ​ឡើង ខណៈ​ការចរចា​ពាណិជ្ជកម្ម​រវាង​ចិន​និង​សហរដ្ឋអាមេរិក​កំពុងដំណើរការ​នៅ​ទីក្រុង​ប៉េកាំង​ដែលជា​ជំនួប​ជា​លើក​ទី​១​ចាប់តាំងពី​​ភាគី​ទាំង​២​បាន​យល់ស្រប​មិន​បង្កើន​ជម្លោះ​បន្ថែម​រយៈពេល​៩០​ថ្ងៃ​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​ដែល​ធ្វើឱ្យប៉ះពាល់​ទីផ្សារ​អន្តរជាតិ​៕ដោយ:សុខា/SN

នាវា​ពិឃាត​អាមេរិក USS McCampbell