នាវាចម្បាំង​អាមេរិក​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ទោះបីជា​មានការ​ព្រមាន​ពី​ចិន​

403
ចែករម្លែក

​នាវាច​ម្បាំ​អាមេរិក​២​គ្រឿងក្នុង​ចំណោម​នាវាច​ម្បាំ​ង​ច្រើន​គ្រឿង​របស់ខ្លួន បាន​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​មករា ។ កង​នាវា​ប៉ា​ស៊ី​ហ្វិ​ច​អាមេរិក​​ដែល​ពិនិត្យមើល​ប្រតិបត្តិកា​នៅ​តំបន់​នោះ​និង​ក្រសួងការពារជាតិ​តៃវ៉ាន់​បានបញ្ជាក់​អំពី​ការធ្វើ​នាវាចរណ៍​នេះ​។​

​បន្ទាប់ពី​ការអះអាង​ថា នាវា​ពិឃាត​USS McCampbell និង​នាវាចម្បាំង​USNS Walter S. Diehl បានធ្វើ​ដំណើរ​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​នោះ ក្រសួងការពារជាតិ​តៃវ៉ាន់​ បាន​និយាយថា កងទ័ព​តៃវ៉ាន់​ស្ថិតនៅក្នុង​ការគ្រប់គ្រង​ស្ថានភាព​ទាំងស្រុង ។ នេះ​បើ​យោងតាម​សារ​ព័ត​មាន​Focus Taiwan​របស់​តៃវ៉ាន់​។​

​លោក Tim Gorman អ្នកនាំពាក្យ​កង​នាវាចរ​អាមេរិក​ប៉ាស៊ីហ្វិក​បាន​ប្រាប់​ទូរទស្សន៍​CNN ថា​នាវា​អាមេរិក ទាំងនេះ​បានធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​តាម​ធម្មតា ​ដែល​ស្របទៅតាម​តាមច្បាប់​អន្តរជាតិ​” ។​

​លោក​បាន​និ​យ​យា​ថា “​ការឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ដោយ​នាវា​អាមេរិក​ទាំងនេះ​បង្ហាញ​អំពី​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​សម្រាប់​សេរីភាព​និង​ការបើកចំហ​​នៅ​តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ច ។ កងទ័ពជើងទឹក​អាមេរិក​នឹង​បន្ត​ការធ្វើ​នាវាចរណ៍​និង​ការហោះហើរ ព្រមទាំង​ធ្វើ​ប្រតិបត្តិការ​នៅ​កន្លែង​ណា​ក៏បាន​ឱ្យតែ​ច្បាប់​អន្តរ​​ជាតិ​អនុញ្ញាត​”​។​

​ការធ្វើ​នាវាចរណ៍​ចុងក្រោយ​បំផុត​របស់​កង​នាវា​អាមេរិក​នេះ បានកើត​ឡើង​ពីរ​បី​ថ្ងៃ​បន្ទាប់ពី​ចិន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង Sukhoi Su-30 មួយគ្រឿង​និង ​យន្តហោះ​ដឹកជញ្ជូន​Shaanxi Y-8 មួយគ្រឿង​ទៅជិត​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃ​អង្គារ ។ នេះ​បើ​យោងតាម​សារព័ត៌មាន​តៃវ៉ាន់​Taiwan News​។​រដ្ឋាភិបាល​ក្រុង​​ប៉េកាំង ធ្វើ​សមយុទ្ធ​យោធា​ជា​ញឹកញាប់​ធម្មតា​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​៕ដោយ៖សុខា/sn

នាវា​ពិឃាត​អាមេរិក​USS McCampbell បានមក​ដល់​មូលដ្ឋាន​កងទ័ព​នៅ​ជប៉ុន កាលពី​ឆ្នាំ​២០០៧