នាវាចម្បាំង​អាមេរិក​បើក​នៅ​សមុទ្រ​ដែល​មាន​ជម្លោះ​នៅក្នុង​ពេល​សមយុទ្ធ​ជាមួយ​ហ្វីលីពីន​

566
ចែករម្លែក
  • 56
    Shares

​នាវាចម្បាំង​អាមេរិក​មួយ​ផ្ទុក​យន្តហោះ​ចម្បាំង​ទំនើបៗ​ច្រើន​គ្រឿង បាន​ដើរតួ​ជា​កម្លាំង​ស្នូល​នៃ​សមយុទ្ធ​យោធា​ដ៏​សំខាន់​នៅ​ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​មេសា​ ដែល​ជា​ការបង្ហាញ​អំណាច​យោធា​និង​អាច​បង្ក​ភាព​តានតឹង​ថ្មី​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​មាន​ជម្លោះ​នេះ​។​

​នាវាចម្បាំង​USS Wasp ដែល​ដឹក​យន្តហោះ​បំបាំងកាយ​F-35B ចំនួន​១០​គ្រឿង​នេះ បាន​នៅ​យាម​ការពារ ខណៈ​ដែល​រថក្រោះ​បើក​លើទឹក​និង​លើគោក​ក៏​បាន​ជាច្រើន​គ្រឿង​​បាន​បើក​ទៅលើ​ឆ្នេរសមុទ្រ​ហ្វីលីពីន​ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ប្រជុំ​កោះ​ដែល​ត្រូវបាន​អះអាង​សិទ្ធិ​កាន់កាប់​ដោយ​ចិន​។​

​នាវា​ច្បាំង​នេះ​ស្ថិតនៅ​ក្នុង​តំបន់​នោះ​សម្រាប់​សមយុទ្ធ​យោធា​អាមេរិក​-​ហ្វីលីពីន​ដែល​ធ្វើឡើង ស្របពេល​ដែល​រដ្ឋាភិបាល​ក្រុង​ម៉ានីល​(​ហ្វីលីពីន​)​ប្រឆាំង​នឹង​វត្តមាន​ថ្មីៗ​របស់​នា​​វា​ចិន​រាប់រយ​គ្រឿង​នៅ​ជិត​កោះ Pag-asa (Thitu)​ដែល​ហ្វីលីពីន​អះអាងថា​ជា​របស់​ខ្លួន​។​

​លោកស្រី ថូ​រី សាប ( Tori Sharpe) ស្ត្រី​អ្នកនាំពាក្យ​កងទ័ព​អាមេរិក បាន​និយាយប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​”​យើង​មិន​អាច​បង្ហាញ​សកម្មភាព​ជា​ផ្លូវការ​របស់ នាវា​USS Wasp សម្រាប់​ហេតុផល​សន្តិសុខ​នោះ​ទេ​ប៉ុន្តែ ពួកគេ​(​កងទ័ព​និង​នាវា​អាមេរិក​)​បាន​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដែល​ជា​ផ្នែក​មួយ​នៃ​សម​​យុទ្ធ​នេះ ” ។​

​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត បាន​បង្ខំចិត្ត​ធ្វើ​មិន​ដឹង​អំពី​ជម្លោះ​តានតឹង​ខ្លាំង​ចំពោះ​ការអះអាង​សិទ្ធិ​កាក់​កាប់​ដោយ​ចិន​ចំពោះ​សមុទ្រ​ដែល​ជា​ផ្លូវទឹក​ដ៏​សំខាន់​​និង​សម្បូរ​ធនធាន​នេះ ប៉ុន្តែ​បាន​ប្រាប់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាលពី​សប្តាហ៍​មុន ឱ្យ​ទូក​ចិន​ចាកចេញ​ពី​តំបន់​កោះ​នោះ ។​

​ហ្វីលីពីន​បាន​ហៅ​វត្តមាន​នៃ​ទូក​ចិន​ទាំងនោះ​ថា​ខុសច្បាប់ ហើយ​លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត បាន​គំរាម​ចិន​ជាមួយនឹង​ចំណាត់ការ​យោធា​ដែល​អាច​កើតឡើង​បើសិន​ចិន​ប៉ះពាល់​​កោះ​នេះ​៕​ដោយ​៖​សុខា​/sn

នាវាចម្បាំង​USS Wasp និង​រថក្រោះ​នៅក្នុង​សមយុទ្ធ អាមេរិក​-​ហ្វីលីពីន​