នាវាចម្បាំង​អាមេរិក​សាកល្បង​បាញ់​ទម្លាក់​កាំជ្រួច​នៅក្នុង​អវកាស​

837
ចែករម្លែក

កងទ័ពអាកាសអាមេរិកបានបញ្ចេញរូបភាពនៃការសាកល្បងដោយជោគជ័យលើកចុងក្រោយរបស់ខ្លួន លើ​បច្ចេ​ក​វិទ្យាកាំជ្រួចស្ទាក់កំទេចដ៏ជឿនលឿនរបស់យោធារបស់ខ្លួន។វាបង្ហាញ នាវាUSS John Finn នៃកងទ័ពជើងទឹកអាមេរិកបាញ់ទម្លាក់កាំជ្រួចផ្លោងចម្ងាយមធ្យមមួយនៅក្នុងទីអវកាស។

ការសាកល្បងនៅឯនាយឆ្នេរខាងលិចនៃកោះហាវ៉ៃនេះ កើតឡើងក្រោយការសាកល្បងបរាជ័យ២លើកលើ«យានពិឃាត»ជំនាន់ក្រោយ ដែលត្រូវបានផលិតឡើងដើម្បីបាញ់ទម្លាក់កាំជ្រួចផ្លោងឆ្លងទ្វីបរបស់សត្រូវណាដែលត្រូវបាញ់សំដៅអាមេរិក។

នាវាUSS John Finn បាញ់ទម្លាក់កាំជ្រួចផ្លោងនៅក្នុងទីអវកាស ក្រោយកាំជ្រួចជាគោលដៅត្រូវបានបាញ់ចេញពីកោះហាវ៉ៃ

ការសាកល្បងដោយជោគជ័យលើកដំបូងរបស់កាំជ្រួចស្ទាក់កំទេចនេះត្រូវបានធ្វើឡើងកាលពីខឬកុម្ភៈឆ្នាំ២០១៧ នៅពេលពួកទាហានជើងទឹកអាមេរិកលើនាវាUSS John Paul Jonesប្រើកាំជ្រួចSM-3 Block IIA។តែ ការសាកល្បង២ក្រោយមកទៀតបានជួបបរាជ័យ។

កាំជ្រួចSM-3 នឹងត្រូវបំពាក់លើនាវាអាមេរិកនិងជប៉ុន ជាផ្នែកនៃប្រព័ន្ធកាំជ្រួចAEGIS ។នាវាដែលបំពាក់ប្រព័ន្ធនេះ អាចល្បាតមហាសមុទ្រប៉ាស៊ីហ្វិកហើយនឹងបន្ថែមកម្លាំងលើបណ្តាញកាំជ្រួចស្ទាក់កំទេចតាំងលើដីនៅក្នុងរដ្ឋអាឡាស្កានិងកាលីហ្វ័រញ៉ា ដែលការពារអាមេរិកពីការវាយប្រហារដោយកាំជ្រួចផ្លោងឆ្លងទ្វីប។

កាំជ្រួចSM-3ជំនាន់ក្រោយនឹងត្រូវបំពាក់លើនាវាកងទ័ពជើងទឹកអាមេរិកនិងជប៉ុន និងទីតាំងលើដីAegis Ashoreនៅក្នុងប្រទេសប៉ូឡូញ នៅពេលវាត្រូវដាក់អោយប្រើ។បច្ចុប្បន្នប្រព័ន្ធAegisត្រូវបានបំពាក់លើនាវាអាមេរិក៣៦គ្រឿង ព្រមទាំងទីតាំងកាំជ្រួចប៉ាស៊ីហ្វិកនៅកោះហាវ៉ៃ៕ដោយ៖វាសនា

កាំជ្រួច SM-3 Block IIA ធំជាងកាំជ្រួចIA ឬ IB និងមានក្បាលគ្រាប់ទំនើបជាងមុន

#