នាវាចម្បាំង USS Portland នឹងត្រូវ​បំពាក់អាវុធ​ឡាស៊ែរ ក្នុងការ​ធ្វើតេស្ត​ជា​ប្រវត្តិសាស្ត្រ​របស់​កងទ័ពជើងទឹក​អាមេរិក​

391

​នាវាចម្បាំង ឈ្មោះថា USS Portland គ្រោង​នឹងត្រូវ​បំពាក់អាវុធ​ឡាស៊ែរ​ថ្មី​របស់​កងទ័ពជើងទឹក​អាមេរិក សម្រាប់​ការធ្វើ​តេស្ត​ជា​ប្រវត្តិសាស្ត្រ​។​

​ក្រុមមន្ត្រី​និយាយថា អាវុធ​ឡាស៊ែរ​នឹង​ត្រូវបាន​បំពាក់​លើ​នាវា​នេះ​នៅ​ចុង​ឆ្នាំនេះ​ក្នុងនាម​ជា “​អ្នក​បង្ហាញ​បច្ចេកវិជ្ជា​”​។​

​វា​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ដាក់បញ្ចូល​អាវុធ​ឡាស៊ែរ​នៅក្នុង​កង​នាវា​ទាំងអស់​របស់​កងទ័ព​ជើង​ទឹក​។​

​អាវុធ​នេះ​គឺជា​ការធ្វើឱ្យ​ប្រសើរឡើង​ជំនាន់​ថ្មី​ពី​ប្រព័ន្ធ​ឡាស៊ែរ (LaWS) របស់​អាមេរិក ដែល​ត្រូវបាន​សាកល្បង​នៅ​មជ្ឈិមបូព៌ា​នៅលើ​នាវា U.S.S. Ponce​។ នេះ​បើតាម​សម្តី​អ្នកគ្រប់គ្រង​កម្មវិធី លោក​កា​ពី​ទែន ប្រាយ​អ៊ែន មេ​ត​កាល់​ហ្វេ​។​

​អាវុធ​ឡាស៊ែរ​មាន​ស្រាប់​បច្ចុប្បន្ន​គឺ​ប្រព័ន្ធ​តម្លៃ ៤០ លាន​ដុល្លារ ដែលមាន​ល្បឿន​លឿន​ជាង​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប (ICBM) ហើយ​បានបង្ហាញ​នូវ​សមត្ថភាព​ក្នុង​ការបាញ់​ទម្លាក់​ដ្រូ​ន មិន​រង​ការរំខាន​ដោយសារ​ខ្យល់ និង​គ្មាន​សំឡេង​រំខាន​។​

​នៅពេលណា​ដែល​ឡាស៊ែរ​ប៉ះ​ដ្រូ​ន ដ្រូ​ន​នោះ​នឹង​ឡើងក​ម្តៅ​រហូតដល់ ៥៣៧ អង្សា ហើយ​ផ្ទុះ​ឆេះ​តែម្តង​។​

​អាវុធ​នេះ​គឺ​បាញ់​ត្រង់​ខ្លាំងណាស់ ដែល​អាច​កាត់បន្ថយ​ការស្លាប់​ក្នុង​សង្គ្រាម​។ នេះ​បើ​យោងតាម​កងទ័ពជើងទឹក​៕ ដោយ ៖ កញ្ញាដាលីស

នាវាចម្បាំង USS Portland នឹងត្រូវ​បំពាក់អាវុធ​ឡាស៊ែរ​នៅ​ចុងឆ្នាំ​នេះ