នាវាមុជទឹក​ជឿនលឿន​បំផុត​របស់​ប្រទេស​ចិន​មុជទឹក​ជ្រៅ​ក្រោម​បាតសមុទ្រ​

1140
ចែករម្លែក

​នាវាមុជទឹក​សញ្ញា “​ឈាន​ឡុង លេខ​៣” (​នាគ​មុជទឹក​) ដែលជា​នាវា មុជទឹក​ជឿនលឿន បំផុត​របស់​ប្រទេសចិន បាន​សាកល្បង​មុជទឹក​ក្នុង​សមុទ្រ​ជា លើកដំបូង នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ ២០១៨ ។ នាពេល​ព្រឹក វេលា​ម៉ោង ៤​ៈ​៤៦​នាទី នាវាមុជទឹក​សញ្ញា “​ឈាន ឡុង​លេខ​៣” បាន​ចូល​ទឹក​ហើយ​ចាប់ផ្តើម​មុជទឹក​ទៅ​បាតសមុទ្រ ក្នុង​ល្បឿន ៥០​ម៉ែត្រ​/​នាទី ដើម្បី​ផ្សងព្រេង ក្នុង​ពិភព​ក្រោម​បាតសមុទ្រ​ដ៏​ជ្រៅ ។​
​ ​
​សកម្មភាព​មុជទឹក​នេះ​ត្រូវបាន រៀបចំឡើង​ដើម្បី​សាកល្បង​ប្រើប្រាស់ នាវាមុជទឹក​សញ្ញា “​ឈាន​ឡុង​លេខ​៣” នេះ ។ គួរបញ្ជាក់​ភាគី​ចិន​នឹង​រៀបចំ ឱ្យ​នាវាមុជទឹក​សញ្ញា “​ឈាន​ឡុង លេខ ៣” សាកល្បង​មុជទឹក​ក្នុង​សមុទ្រ​ពីរ លើក ដើម្បី​ប្រមូលផ្តុំ​នូវ​ស​ន្ទ​ស្សន៍ប​ច្ចេកទេស សំខាន់​នៃ​នាវាមុជទឹក​ថ្មីនេះ ។ បន្ទាប់ពីនោះ នាវាមុជទឹក​សញ្ញា “​ឈាន​ឡុង​លេខ​៣” នឹងត្រូវ​សាកល្បង ប្រើប្រាស់​ក្នុងការ​ស្វែង​រុករក​លោហ​-​ធាតុ​គ្រប់​ប្រភេទ​នៅក្រោម​បាតសមុទ្រ ៕ ដោយ លីវ ស៊ឺ​ភីង (​ស៊ីន​ហួ ចិន​)