នាវាមុជទឹក​ដែល​បាញ់​ពន្លិច​នាវាមុជទឹក​ជប៉ុន បី​គ្រឿងក្នុង​សង្គ្រាមលោកលើកទី​២ ចុះ​ទឹក​លើកដំបូង​ជិត ៥០ ឆ្នាំ​

807
ចែករម្លែក

​នាវាមុជទឹក​ជា​ប្រវត្តិសាស្ត្រ​មួយគ្រឿង​ដែល​ធ្លាប់​ចូលរួម​ប្រយុទ្ធ​ក្នុង​សមរភូមិ​សង្គ្រាម លោក​លើក​ទី​២ បាន​ចុះ​ទឹកជា​លើកដំបូង​ក្នុង​រយៈពេល​ជិត ៥០ ឆ្នាំ បន្ទាប់ពី​ភ្លៀង​ធ្លាក់ ខ្លាំង​បាន​ជន់​លិច​សារមន្ទីរ​យោធា ធ្វើឱ្យ​វា​អណ្ដែត​ឡើង​ធ្លោ​គួរឱ្យភ្ញាក់ផ្អើល​។
​ ​
​នាវា USS Batfish ដែលមាន​អាយុកាល ៧៧​ឆ្នាំ​ខាងលើនេះ​ត្រូវបាន​ដាក់តាំង​បង្ហាញ នៅ​សារមន្ទីរ​សង្គ្រាម Muskogee’s War Memorial Park ស្ថិតក្នុង​រដ្ឋ​អូ​ក្លា​ហូ​ម៉ា (Oklahoma) សហរដ្ឋ​អាម៉េរិក ដែល​បាន​ជួប​គ្រោះទឹកជំនន់​ជន់ និង​ខ្យល់​គួច​នៅ សប្តាហ៍​នេះ​។​

​នាវាមុជទឹក ដែល​ល្បី​រន្ទឺ​ដោយសារ​បាញ់​ពន្លិច​នាវាមុជទឹក​អធិរាជ​ជប៉ុន ចំនួន​បី​គ្រឿង អំឡុង​ប្រតិបត្តិការ​សឹក​ត្រឹម​រយៈពេល ៧៦​ម៉ោង​ក្នុង​ឆ្នាំ​១៩៤៥ អំឡុង​សង្គ្រាមលោក លើក​ទី​២ ខាងលើនេះ​បាន​ចត​នៅលើ​គោក​តាម​បណ្ដោយ​ទន្លេ​អា​ឃែ​ន​សាស (Arkansas River) ចាប់តាំងពី​ឆ្នាំ​១៩៧៣ មកម្ល៉េះ ប៉ុន្តែ​ទឹកជំនន់​បានធ្វើឱ្យ​វារ​ស់​ឡើងវិញ នៅពេល​វា​អណ្ដែត​ធ្លោ​លើ​ផ្ទៃ​ទឹក​៕ ប្រែ​សម្រួលៈ​ខុម